ផឹកថ្នាំ​បំពុល​កុក​ផឹក​សម្លាប់ខ្លួន ព្រោះ​តូច​ចិ​ត្ដ​នឹង​ម្ដាយក្មេក

, , Leave a comment

​ខេត្ដ​កំពង់ឆ្នាំង ៖ ដោយសារ​ឆ្អែត​ចិត្តនឹង​ម្តាយក្មេក ស្ដ្រី​ម្នាក់​បានសម្រេច​ចិ​ត្ដ​ផឹកថ្នាំ​សម្លាប់ខ្លួន​ដោយ​មិន​អាល័យកូន​ប្រុស​ដែលមាន​អាយុ​ទើបតែ​ជាង​៥ ខែ ។ ករណី​ផឹកថ្នាំ​សម្លាប់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់ លែង ខេត្ដ​កំពង់ឆ្នាំង ។​


​ស្ត្រី​តូចចិត្ត​នឹង​ម្តាយក្មេក ហើយ​ព្យាយាម​លេបថ្នាំ​សម្លាប់ខ្លួន​នោះ​មាន ឈ្មោះ​ហ៊ុំ សុភា​រុំ អាយុ​២១​ឆ្នាំ និង​មាន ប្ដី​ឈ្មោះ​ផូ វាសនា អាយុ​២៥​ឆ្នាំ មាន ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ដែល​ម្ដាយក្មេក​តែង តែ​ព្យាយាម​បំបែកបំបាក់​ចំណងអាពាហ៍ពិពាហ៍​ដែល​ទើប​រៀបការ​បាន​ជាង ១ ឆ្នាំ​ប៉ុណ្ណោះ ។

 

​ស្ដ្រី​ម្នាក់​ឈ្មោះ​អឹម សុភាព ដែល​អះអាងថា ជា​ម្ដាយ​ឈ្មោះ ហ៊ុំ សុភា​រុំ បាន​រៀបរាប់​ប្រាប់ឱ្យដឹង​ទាំង​ទឹក​ភ្លែ​កថា នៅ​មុនពេល​កើតហេតុ​កូនស្រី​របស់គាត់​បាន ឡើងទៅ​សម្ងំ​លើផ្ទះ​ជាច្រើន​ម៉ោង​មិនឃើញ​ចុះមក​ដី​ដូច​សព្វដង​នោះទេ ។ នៅវេលា​កើតហេតុ​ក៏​ស្រាប់តែ​ឮ​សំឡេង​កូនស្រី​របស់គាត់​ហៅ​ល្វើយៗ​ឲ្យ​ជួយ ។ ពេលដែល​គាត់​ឡើងដល់​លើផ្ទះ​ស្រាប់តែ​ឃើញ​កូនស្រី​ក្អួតចង្អោរ​ពេញ​លើផ្ទះ និង​មាន​កញ្ចប់​ថ្នាំ​បំពុល​សត្វ​កុក​នៅក្បែរ ទើប​រូបគាត់​ប្រញាប់​ដឹក​កូនស្រី​តាម​កាណូត​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពង់ឆ្នាំង​តែម្ដង ។​

 

​ស្ត្រី​នោះបាន​បន្ថែមទៀតថា មូ​លេ​ហេតុ​ធំ​ដែល​បណ្ដាលឱ្យ​កូនស្រី របស់គាត់​គិត​ខ្លី​រហូតដល់​ប៉ង​បញ្ចប់ជីវិត​ឥ​ខ្លួនឯង​ដោយ​មិន​ស្ដាយ​ពី​កូនប្រុស​ដែលជា​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍ នោះ​គឺ​ដោយសារតែ​ម្ដាយក្មេក​របស់​នាង តែងតែ​ព្យាយាម​បំបែកបំបាក់​ជិវិត​អាពាហ៍ពិពាហ៍​របស់គេ​ទាំងពីរ​ដែល​បាន​រៀបការ​អស់​រយៈពេល​ជាង​១​ឆ្នាំទៅ ហើយ​នោះ ។ ម្ដាយ​នារី​រងគ្រោះ​បន្ដថា ប្ដី​ប្រពន្ធ ពួកគេ​ស្រឡាញ់គ្នា​ណាស់​តាំង​ពីមុន​និង​រៀបការ​រហូតមកដល់​ពេលនេះ​។​

 

​ប៉ុន្តែ​បញ្ហា​ខ​ង​លើ​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នោះឡើយ​ទេ នេះ​គ្រាន់តែ​ជាស​ម្តី​បំភ្លឺ​តែ​ម្ខាង​ប៉ុណ្ណោះ ៕

dsc07071

 

Leave a Reply

(*) Required, Your email will not be published