ចាប់ខ្លួន​មេដឹកនាំ​សាសនា​ហិណ្ឌូ ពីបទ​ចាប់រំលោភ​សេព​មេថុនលើ​ក្មេងស្រី​ជំទង់​

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ មេដឹកនាំ​សាសនា​ហិណ្ឌូ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ពីបទ​សង្ស័យថា​បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេងស្រី​ជំទង់​ម្នាក់ នៅ​រដ្ឋ​រ៉ា​ចា​ស្ថាន របស់​ឥណ្ឌា​។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Indian Express ។​

 

​ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មោះ Asaram Bapu ត្រូវបាន​ចាប់ខ្លួន​នៅ​អាស្រម​សាសនា​មួយ នៅ​តំបន់​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា​។ ការចាប់ខ្លួន​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ករណី​ចុងក្រោយ​បំផុត​មួយ ក្នុងចំណោម​ករណី​ចាប់រំលោភ​ធំៗ នៅ​ឥណ្ឌា ដែល​បាន​បង្ក​ការប្រឆាំង​តវ៉ា​ជា​សាធារណៈ​និង​បាន​បង្ក​ជា​ចម្ងល់​ទាក់ទង នឹង​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​របស់​ពួក​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​


 
​ជនរងគ្រោះ​ជា​យុវតី​បាន​ប្តឹង​ឈ្មោះ Asaram Bapu ថា​បាន​ចាប់​នាង​រំលោភ កាលពី​ពីរ​សប្តាហ៍​មុន ពោលគឺ​ចំពេល​ដែល​រូបនាង​បាន​ទៅ​បន់ស្រន់​អាស្រម​របស់លោក ស្ថិតក្នុង​រដ្ឋ រ៉ា​ចា​ស្ថាន​។​ ​យ៉ាងណាក៏ដោយ ជនជាប់ចោទ វ័យ​៧២​ឆ្នាំ​រូបនេះ បាន​បដិសេធ​ការចោទប្រកាន់​៕

B_Id_414684_Asaram B_Id_414682_Asaram B_Id_414683_Asaram

 

Leave a Reply

(*) Required, Your email will not be published