បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៥៧ គ្រាប់​ត្រូវបាន​រកឃើញ​នៅក្នុង​បំពង់​ទុយោ ខណៈដែល​បុរស​ម្នាក់​កំពុង​ដឹកជញ្ជូន ហើយ​ត្រូវបាន ត្រូវបាន​កម្លាំង​នគរបាល ស្រុក​កំរៀង​ធ្វើការ​ឆែកឆេ​ឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ កាល ពី​វេលា ម៉ោង​១ និង​៤០ នាទី​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០១៣ នៅ​ចំណុច​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ដ​បាត់ដំបង ។​

 

​បុរស​សង្ស័យ​ឈ្មោះ គុជ ណុះ អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹប​ដក​ហូត​បាន​មាន ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៥៧ គ្រាប់ នៅក្នុង​កំណាត់​ទុយ​យោ​ទឹក​ចំនួន ៣០ កំណាត់​ហើយ​ក្នុង ១ កំណាត់​ដាក់​ថ្នាំ ២ គ្រាប់​រួមទាំង​ម៉ូតូ ១ គ្រឿង​ជា​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​ផង ។​

 

​គួររម្លឹកថា បុរស​សង្ស័យ​ឈ្មោះ គុជ ណុះ ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​ស្វែងរក​ភស្ដុតាង​ជា​យូរ​មកហើយ​មិន ដែល​ប្រទះឃើញ​នោះទេ​ទើបតែ​ពេល នេះ​បានឃើញ​ជាក់ស្ដែង​តែម្ដង​។​

 

បច្ចុប្បន្ន​បុរស​សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​បាត់ដំបង​នា​រសៀល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ ២០១៣​រង់ចាំ​បញ្ជូន​បន្ដទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕

dsc03350

 

Leave a Reply

(*) Required, Your email will not be published