បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​តុលាការខេត្ត ពាក់ព័ន្ធ​នឹង​ករណី​យក​កាំបិត ភ្ជង់​យក​ទ្រព្យសម្បត្តិ អ្នក​រួម​ជិះ​រថយន្ត​តាក់ស៊ី​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជូន ទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់​ព័​ន្ធករណី​យក​កាំបិត​ភ្ជង់​អ្នករួមដំណើរ​ជិះ​រថយន្ត​តាក់ស៊ី​ដូចគ្នា​យក​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​១៦ រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៣ កន្លងទៅ នៅ​ចំណុច​ស្រឡៅ​ទង ឃុំ​.​ស្រុក​កំរៀង ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៦​រសៀល​ថ្ងៃ​៣១ ខែសីហា​ឆ្នាំ​២០១៣ នៅ​ចំណុច​ស្រឡៅ​ទង ឃុំ​.​ស្រុក​កំរៀង មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ មួយ​បាន​កើតឡើង​នៅក្នុង​រថយន្ត​តាក់ស៊ី​តែម្តង ដោយ​ជនសង្ស័យ​ឃើញ​កន្លែង​ស្ងាត់​បាន​យក​កាំបិត​ស្នៀត​ភ្ជង់​ក​អ្នកបើកបរ​រថយន្ត​ឲ្យ​ឈប់ និង​អ្នករួមដំណើរ​ស្ត្រី ២ នាក់​ទៀត បាន​យក​អស់ទ្រព្យ​សម្បត្តិ​មានដូចជា​ទូរស័ព្ទដៃ​ចំនួន​៥ គ្រឿង និង​ខ្សែ​កមាស ១ ខ្សែ​និង​ប្រាក់​មួយចំនួន​របស់​ជ​ន​រងគ្រោះ រួច​ចុះ​ចេញពី​រថយន្ត​បាត់ ខណៈ​ជិះ​រថយន្ត​ពី​ក្រុង​ប៉ោយប៉ែត សំដៅទៅ​ស្រុក​កំរៀង ដោយ​ឆ្លងកាត់​តាម​ស្រុក​ថ្មគោល ។​

 

​ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន បាន​នោះ​មានឈ្មោះ ឈឿ​ក វិច្ឆិកា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កំពង់ចម្លង ក្រោម​ឃុំ​តា​ក្រី ស្រុក​កំរៀង និង​រឹបអូស បាន​វត្ថុតាង​មានកាំបិត​ស្នៀត ១ ទូរស័ព្ទដៃ​៥​គ្រឿង ខ្សែ​កមាស​១​ខ្សែ ។ ចំណែក​ជនរងគ្រោះ​ចំនួន​៣​នាក់​មាន​៖​ទី​១​ឈ្មោះ ចេ​ន ប៊ុនធឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ម្ចាស់​រថយន្ត​) រស់នៅ​ភូមិ​ស្វាយ​ឃុំ​បឹងរាំង ស្រុក​កំរៀង ទី​២​ឈ្មោះ ម៉ុក ចិន្តា ហៅ​មុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ទី​៣​ឈ្មោះ សៀង ណា​រី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​

 

​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ។ ចំណែក​ទ្រព្យសម្បត្តិ ដែល​រឹបអូស​បាន​សមត្ថកិច្ច​បានធ្វើ​ការប្រគល់ ជូន​ជនរងគ្រោះ​វិញ ៕

Hong-0017

 

Leave a Reply

(*) Required, Your email will not be published