ឃាត់​ខ្លួន​ជនស​ង្ស័យពីរនាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្ដតាកែវ

, , Leave a comment

ខេត្ដ​តាកែវ ៖ ជនសង្ស័យ​ពីរ​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ដ​តាកែវ ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣​វេលា​ម៉ោង​១២ និង ៣០ នាទី នៅ​ចំណុច​អាហា​រដ្ឋា​ន​ម្លប់​ស្បូវ​សុភមង្គល ស្ថិតនៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ​មានឈ្មោះ ១.​ហុង ចន្ថា ភេទ ប្រុស អាយុ ២៧ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​បច្ចុប្បន្ន ២.​ឈ្មោះ ឡេង ហ៊​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​ដូន​កែវ ។​

 

​ប្រភពពី​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បង្ហាញថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​តាកែវ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ និង​បាន​ដកហូត វត្ថុតាង​រួមមាន​រថយន្ដ​ទំនើប​ម៉ាក ហាយ​ប្រ៊ី​ដ​ពណ៌​ទឹកមាស​គ្មាន​ស្លាក លេខ ១ គ្រឿង ទូរស័ព្ទដៃ ៣ គ្រឿង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ២ ក​ព្ជា​ប់​ទម្ងន់ ១00 ក្រាម ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួមទាំង  វត្ថុតាង​កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​តាកែវ ដើម្បី​ចាត់ការ​ទៅតាម​នី​វិធី​ច្បាប់ ៕​

2 nak (1)

 

Leave a Reply

(*) Required, Your email will not be published