ប្រទះឃើញ​សព​កម្មករ​ឡឥដ្ឋ​ដេកស្លាប់​ក្នុង ស្ទឹង​ទឹកថ្លា​

, , Leave a comment

​ខេត្ដ​បន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ នៅក្នុង​ស្ទឹង​ទឹកថ្លា​ដែលមាន​សភាព​ហើម កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត នៅក្នុង​ភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សេរី សោ​ភ័​ណ្ឌ ខេត្ដ​បន្ទាយមានជ័យ ។​

 

​តាម​ការរៀប​រាប់រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សាកសព​បុរសរងគ្រោះ​ម្នាក់ មានឈ្មោះ ណង់ ចា​ត  អាយុ​៤៨​ឆ្នាំ ជា​កម្មករ​ឡឥដ្ឋ មាន​ទី​លំ​ភូមិ​កើតហេតុ​ខាងលើនេះ និង មាន​ស្រុកកំណើត​នៅ​ភូមិ​ពេន ឃុំ​ឬ​ស្សី ស្រុក​ពាម​ជរ ខេត្ដ​ព្រៃវែង ហើយ​ប្រពន្ធ​ឈ្មោះ​ចាប ឡា​ត់ អាយុ​៤០​ឆ្នាំ និង​មានកូន​ប្រុស​ស្រី​ក្នុងបន្ទុក​៩​នាក់ បច្ចុប្បន្ន​មក​ស៊ីឈ្នួល​ធ្វើជា​កម្មករ​ឡឥដ្ឋ​ជាមួយគ្នា។​

 

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រក​ពុ​ឃើញ​ស្លាកស្នាម​អ្វី​ទាក់ទង​អំពើ​ឃាតកម្ម​ឡើយ ហើយ​បានប្រគល់​សព​ជនរងគ្រោះ​ទៅឱ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​តម្កល់​ធ្វើបុណ្យ នៅ​វត្ដ​ទឹកថ្លា​តាម​ប្រពៃណី ៕

1(31)

 

Leave a Reply

(*) Required, Your email will not be published