អ៊ីស្រាអែល​ដំឡើង​ខែល​មី​ស៊ី​ល​ ប្រឆាំង​នឹង​ការវាយប្រហារ​របស់​ស៊ី​រី

, , Leave a comment

ប្រទេសអ៊ីស្រាអែល ៖ យោងតាម​ប្រភពពី​មន្ត្រី​យោធា​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា នៅពេលនេះ​អ៊ីស្រាអែល​បាន​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​រួចហើយ ដើម្បី​ត្រៀម​ទប់ទល់​ទៅនឹង​ការ​វាយ​​ប្រ​ហារ​ណាមួយ​ពី​កងកម្លាំង​របស់លោក​អាល់​អាសាដ​។​ ​ការដំឡើង​នេះ​ធ្វើឡើង​ស្រប​ពេលដែល​ការធ្វើអន្តរាគមន៍​យោធា​របស់លោក​ខាងលិច​លើ​ប្រទេស​ស៊ី​រី ស្ថិតនៅក្នុង​ភាពចម្រូងចម្រាស​អស់​រយៈពេល ១​សប្ដាហ៍​កន្លងទៅនេះ​។​​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេ​ហទំព័រ​ Huff Post World ។

 

​មន្ត្រី​យោធា​អ៊ីស្រាអែល​ដដែល​បានបញ្ជាក់​ទៀតថា ការដំឡើង​ខែល​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​ខាងលើ​បានធ្វើ​ឡើង​នៅ​តំបន់​មួយ​ក្បែរ​ក្រុង Tel Aviv ក្នុង​គោលបំណង​ការពារ​ទុកជាមុន​ពី​ការវាយប្រហារ​របស់​ស៊ី​រី​មកលើ​ខ្លួន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​អាមេរិក​។ មន្ត្រី​យោធា​ម្នាក់​នោះ ក៏បាន​បន្ថែមទៀតថា ទោះបីជា​មិនទាន់មាន​វត្តមាន​អន្តរាគមន៍​យោធា​ពី​លោកខាងលិច​មកលើ​ស៊ី​រី​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​ទង្វើ​ដ៏​គឃ្លើន​របស់លោក​អាល់​អាសាដ​នៅពេល​កន្លងមក ហាក់​បង្ហាញ​ពី​ការគំរាមកំហែង​យ៉ាងពិត​ប្រាកដ​មួយ​មកលើ​ទឹកដី​អ៊ីស្រាអែល​។​

 

​មកទល់នឹង​ពេលនេះ ការដាក់​ពង្រាយ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​កំពុង​ធ្វើឡើង​បន្តទៀត នៅ​តំបន់​សំខាន់​មួយចំនួន​នៅ​ភាគ​ខាងជើង​ប្រទេស ដែល​គេ​ជឿជាក់ថា អាច​ត្រូវ​ទទួលរង​ការវាយប្រហារ​ពី​គ្រាប់​មី​ស៊ី​ល​របស់លោក​អាល់​អាសាដ​។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​របស់ខ្លួន​ជាង​ពាក់កណ្ដាល​បាន​ទិញ​ម៉ាស់​ការពារ​មុខ​រួចហើយ ដើម្បី​ការពារ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ណាមួយ​ពី​កងកម្លាំង​យោធា​ស៊ី​រី​៕​

slide_264061_1772405_free . C543D510-76D0-42AA-8ED4-4919F3C871B2_mw1024_n_s slide_264061_1772402_free slide_264061_1772407_free slide_264061_1772403_free slide_264061_1772406_free

 

Leave a Reply

(*) Required, Your email will not be published