របួសធ្ងន់ និង​ស្រាល ៣ នាក់ ពេល​ណៃ​ហ​ត បុក ឆា​លី ពេញកម្លាំង​

, , Leave a comment

 រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​១០៥ កែង​ផ្លូវ លេខ ៤៧៤ សង្កាត់​បឹងត្របែក  ខណ្ឌចំការមន បណ្តាល​ឲ្យ​បុរស​ចំនួន ៣ នាក់ រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​លឿន​ជ្រុល​បុក​គ្នា ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​និង ២០ នាទី​យប់ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ​២០១៣ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ពីរ នាក់​ជិះ​ម៉ូតូ​ឆា​លី ១ គ្រឿង ពណ៌​បៃតង ពាក់​ស្លាក លេខ កណ្តាល 1B-4442 ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ​លេខ​១០៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ផ្លូវកែង​លេខ ៤៧៤ ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ ជិះ​ម៉ូតូ ណៃ​ហ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02-1-7878 ធ្វើ ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១០៥ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រេ​ចង្កូត​ជ្រុល បុក​គ្នា យ៉ាង​ពេញទំហឹង បង្ក​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំង ២​គ្រឿង ដែលមាន​គ្នា​ចំនួន ៣ នាក់​នោះ ត្រូវ​រងរបួស​ធ្ងន់​ស្រាល បាន​រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ភ្លាមៗ​។

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជា​ក្រោយ​៕

Hong-0789-2

 

Leave a Reply

(*) Required, Your email will not be published