សមត្ថកិច្ច​ខណ្ឌដង្កោចាប់ខ្លួន​ជនសង្ស័យពីរនាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ចំនួនពីរនាក់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង ២៤ និង ៥ នាទី ឈានចូល​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​២១៧  ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ ទី​១​ឈ្មោះ រុំ សី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ស្ថិត​ក្នុងភូមិ​ព្រែករកា ឃុំ​ព្រែករកា ស្រុក កណ្តាល ស្ទឹង ខេត្តកណ្តាល ទី​២​ឈ្មោះ មុន្នី រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខរ​បរជា​សិស្ស មាន​ទីលំនៅ​ភូមិ កោះ​ខ្នោ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

 

​ក្រោយពី​ធ្វើការ​ឃាត់​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ក្រាម​ពណ៌ ស ចំនួន ៨ កញ្ចប់​តូច ទូរស័ព្ទ​បី​គ្រឿង ម៉ូតូ​មួយគ្រឿង នឹង​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​២ នាក់ យកទៅ កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​បន្ត​ការសាកសួរ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង ពីរ នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ជួញដូរ គ្រឿង និង​ប្រើប្រាស់ ថ្នាំញៀន ប្រាកដ​មែន ។ ដូច្នេះ​សមត្ថកិច្ច​បានសម្រេច​ឃុំខ្លួន ពួកគេ​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរ បាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Hong-0792

 

Leave a Reply

(*) Required, Your email will not be published