ទស្សនា​​ក្តារ​រអិល​ដែល​អស្ចារ្យ​ ជាងគេ​ក្នុង​ពិភពលោក​

, , Leave a comment

ប្រទេស​ប៉ាណាម៉ា ៖ ​ស្វា​គម​ន៍​មកកាន់​ប្រាសាទ ក្នុង​ជីវិត​ពិត​ដែល​អ្នក​អាច​ភ្លក្ស​រសជាតិ​ជីវិត​ផ្សងព្រេង Indiana Jones ដោយ​ការ​ជិះ​ក្តារ រអិល​ទឹកចុះ​តាម​ប្រាសាទ​របស់​ពួក​ម៉ា​យ៉ានចូលក្នុង​ទឹក​ដែល​ពោរពេញ​ទៅដោយ​ត្រី​ឆ្លាម​ ។ ក្តារ​រអិល​ទឹក​សង់​បែប​ប្រាសាទ​ម៉ា​យ៉ាន​នេះធ្វើឲ្យ​លោកអ្នក​ដែល​ចូលចិត្ត​អ្វីដែល​ប្លែក ព្រឺព្រួច​ សប្បាយរីករាយ​បានដោយ​វា​មាន​អាច​រអិល​បាន​ដល់​ទៅ 35 miles ក្នុង​មួយ​ម៉ោងក្នុង​រយៈ​ប្រវែង 60 feet ។​

 

​ក្តារ​រអិល​នេះ​ចប់​ត្រឹម​ក្នុង​ទឹកដោយ​យើង​នឹង​ចូលទៅក្នុង​បំពង់ រអិល​ពេលដែល​ចុះ​ដល់​ទឹក​ភ្លាមហើយនឹង​រុំ​ព័ទ្ធ​ដោយ​ត្រី​ឆ្លាម​ប្រវែង​ជាង 14 feet និង​ត្រី​ឆ្លាម​សមុទ្រ ខា​រី​ប៊ី​ន​ផងដែរ​។ វា​ត្រូវបាន​គេ​ហៅថា The Leap of Faith ដែលជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត​ផ្សងព្រេង​ក្នុង​ទឹក ក្នុង​រមណីយដ្ឋាន ក្នុង​កោះ​ស្ថាន​សួ​គ៏​មួយ​នៅ ប៉ា​ណា​ម៉ា​។​

 

​អនុប្រធាន​គ្រប់គ្រងលោក Mark Gsellman បាន​ពន្យល់​ពី​មូល​ហេតុដែល​ធ្វើឲ្យ​ក្តារ​រអិល​នេះ​មានប្រជាប្រិយ​ភាពខ្លាំងសម្រាប់​អ្នក​ដែល​ទៅ​ទស្សនា​រម​ណីយ​ដ្ឋា​ន​របស់លោកថា​ “The Leap of Faith ត្រូវបាន​កសាងឡើង ដើម្បី​ផ្តល់ជូន​ភ្ញៀវ​មក​កម្សាន្ត​នូវ​បទពិសោធ​ន៏​ដ៏​កំពូលរីករាយ​បំផុត​។ មិនមាន​ក្តារ​រអិល​ណា​អាច​ប្រៀបធៀប​នឹង​ក្តារ​ដែល​អ្នក​អាច​ជិះ​បាន​នៅ The Leap of Faith ទេ ។ អារ​ម្ម​ណ៍ដែល​ត្រូវបាន​ទម្លាក់​ចូលក្នុង​អាង​ដែល​ពោរពេញ​ដោយ​ត្រី​ឆ្លាមជា​អារ​ម្ម​ណ៏​ដែល​អ្នក​មិនអាច​រកបាន​នៅទីណា​ឡើយ​ ។ ក្តារ​នេះ​ត្រូវបាន​គេ​ហៅថា The Leap of Faith ព្រោះ​ខាង​ក្រោម​​នៃ​ក្តារ​នេះ​ត្រូវបាន​រុំ​ព័ទ្ធ​ដោយ​អ័ព្ទ ហើយ​មិនអាច​មើលឃើញ ដូច្នេះ​ដោយ​ត្រូវបាន​ទម្លាក់​ចុះក្រោម វា​ទាមទារ​នូវ​ការតាំង​ចិត្ត និង​ក្តី​ជឿជាក់​យ៉ាងខ្លាំង​”​។​

 

​តំបន់​កម្សាន្ត​ផ្សងព្រេង​ក្នុង​ទឹក​នេះមាន​ទំហំ 141 acre ដែលមាន​ទឹក ៧​លាន​កា​ឡុ​នទន្លេ​សម្រាប់​ជិះ​លេង 1mile និង​អាង​ហែល​ទឹក ១២ ​។ តាមផ្លូវ​ប្រាសាទ​ដែល​ដូច​បេះ​ដាក់​នឹង​ទំហំ​មែនទែន​នៃ​ប្រាសាទ​ម៉ា​យ៉ាន មាន​ប៉ម​ថាមពល​មួយ​កម្ពស់ 131 feet អាង​ជ្រមុជ​ទឹក 7 acre ឆ្នេរ​ខ្សាច់​ពណ៌​ស​ស្កុះ​រាប់ mile និង​មាន​ច្រើន​កន្លែង​ទៀត​ ៕

mayan (7) mayan mayan (1) mayan (2) mayan (3) mayan (4) mayan (5) mayan (6)

 

Leave a Reply

(*) Required, Your email will not be published