រថយន្ត​ហ៊ី​ដាន់​ដាយ​ដឹក​ឥដ្ឋ បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម របួសធ្ងន់ ៣ នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស ៣ នាក់​បាន​រងរបួស​ធ្ងន់ ខណៈដែល​រថយន្ត​ហ៊ី​ដាន់​ដាយ​ដឹក​ឥដ្ឋ ១ គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម C100 នៅពេល​ឡើង​ស្ពាន​ជ្រោយចង្វា​ខាងកើត។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៥០​នាទី ទៀបភ្លឺ​ចូល​ថ្ងៃទី​០១ កញ្ញា ២០១៣ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើ់តហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​ហ៊ី​ដាន់​ដាយ​ដឹក​ឥដ្ឋ ១ គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព​-0252 ភព​3 ជិះ​គ្នា ៦ នាក់ ធ្វើដំណើរ​ពី​ព្រែក​អ​ញ្ជា​ញ ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​គល់ស្ពាន​ខាងកើត ឡើង​ប្រមាណ​ជា ២០ ម៉ែត្រ ក៏បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ឌ្រី​ម C100 ១ គ្រឿង ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ ភ​-2395 ភព 1 ជិះ​ដោយ​បុរស ២ នាក់ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។ ចំណែក​រថយន្ត​ក៏បាន​ទាញ​ចង្កូត​ក្រឡាប់​ប្រមាណ​ជា ៦០​ម៉ែត្រ ពី​កន្លែងកើតហេតុ បណ្តាលឱ្យ​មនុស្ស​លើ​រថយន្ត​របួសធ្ងន់ ៣ នាក់ ឯ​អ្នក​ផ្សេងទៀត​របួស​បន្តិច​បន្តួច ចំណែក​ឥដ្ឋ​បាន​ចាក់​រាយ​ពេញ​លើ​ស្ពាន​តែម្តង ។​

 

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវគេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចំណែក​ឥដ្ឋ​ដែល​ចាក់​រាយ​ពេញ​លើ​ស្ពាន ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​មក​ប្រមូល និង​នាំយក​រថយន្ត​បង្ក រួមទាំង​ម៉ូតូ​បញ្ជូនទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

115 115 (1)

 

Leave a Reply

(*) Required, Your email will not be published