ក្រុមចោរឆក់​កាបូប​ស្ត្រី​អតីតមន្ដ្រី​សាលា​ខេត្ដ​បានសម្រេច គេចខ្លួន​ដោយ​សុវត្ថិភាព​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ស្ដ្រី​ម្នាក់​ត្រូវបាន​ក្រុម​ច្រាន​ធ្លាក់​ពីលើ​ម៉ូតូ​របួសធ្ងន់ ខណៈដែល​ស្ដ្រី​រងគ្រោះ​ជិះ​ម៉ូតូ​មកពីផ្សារ​ក្នុង​គោលបំណង​មក​ផ្ទះ​ដល់​ពាក់កណ្ដាល​ផ្លូវ​ហើយ ។ ហេតុការណ៍​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​១  ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្ដ​កំពង់ចាម ។ ស្ត្រី​រងគ្រោះ​ដែល ក្រុម​ជនសង្ស័យ​ជា​ចោរ​ឆក់យក​កាបូប​បានសម្រេច​មានឈ្មោះ ប៊ុន លី អាយុ​៥៦​ឆ្នាំ ជា​អតីតមន្ដ្រី​សាលា​ខេត្ដ​កំពង់ចាម​ចូល​និ​វត្ដ​សព្វថ្ងៃ​រស់នៅ​ភូមិ​ទី​៥ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​

 

​តាម​ការរៀបរាប់​ពី​ស្ដ្រី​រងគ្រោះ​បាន​បន្ដថា មុនពេល​កើតហេតុ​គាត់​បានធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូឌុប​ពី​ផ្សារ​ធំថ្មី​ក្នុង​ក្រុង​កំពង់ចាម​ទៅផ្ទះ​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ក្រុមចោរ​មក​ឆក់យក​កាបូប​ធ្វើឱ្យ​គាត់​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់​មិនដឹង​ខ្លួន​តែម្ដង រហូតដល់​គាត់​ដឹងខ្លួន​ស្រាប់តែ​នៅ​មន្ទីរពេទ្យ​ទៅវិញ ។ ស្ដ្រី​រងគ្រោះ​បានឱ្យដឹង​ទៀតថា នៅក្នុង​កាបូប​របស់គាត់​ដែល​ចោរ​ឆក់យក​ទៅនោះ​មាន​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​សរុប​ជាង​២០០​ដុល្លារ ។​

 

​តាម​ប្រភពពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា ក្រុមចោរ​ដែល​ឆក់យក​កាបូប​នោះ​មាន ២ នាក់ ក្នុងនោះ​មាន​ម្នាក់​ពាក់អាវ​ប្រផេះ ពាក់មួក​សុវត្ថិភាព​ពណ៌​ខ្មៅ និង​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ស មិន​ចាំ​ស្លាក​លេខ  បើក​តាម​ស្ត្រី​រងគ្រោះ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច​រួច​បើក​ម៉ូតូ​គេចខ្លួន​តាមផ្លូវ​ជាតិ​លេខ​៧​ឆ្ពោះទៅ​ទិស​ខាងលិច​បាត់ស្រមោល ។​

 

​ទាក់ទិន​នឹង​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ស្វែ​រកមុខ​សញ្ញា​ជនសង្ស័យ​ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់ ៕

a2(57)

 

Leave a Reply

(*) Required, Your email will not be published