​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​១៦ ផ្ទាំង​ត្រូវបាន​បាក់​ដោយសា​ជនជាតិ​ម៉ាឡេស៊ី​បើករថយន្ត​ទៅបុក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូង​ទាំង ១៦ បាន​ដួល​រាប ខណៈដែល​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ បើករថយន្ត CRV  គេច​ម៉ូតូ​សង់​កូរ៉េ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី ទៀបភ្លឺ​ចូល​ថ្ងៃទី​០១ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក CRV ១​គ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 2E-2763 បើកបរ​ដោយ​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​បើក​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ អាយុប្រមាណ​ជា ៣០ ឆ្នាំ ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​កន្លែងកើតហេតុ​រថយន្ត​បាន ក៏បាន​គេច​ម៉ូតូ​សង់​កូរ៉េ ១ គ្រឿង ទើប​ជ្រុល​ចង្កូត​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ ហើយ​រថយន្ត​បាន​រង​ការខូចខាត​ខ្ទេច​ចំហៀង​ខាងឆ្វេង​ដាច់​កង់​បើក​ទៅមុខ​លែងរួច ។​

 

​បន្ទាប់ពី​កើតហេតុ​កម្លាំង​បាន​ចុះ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ឃាត់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​នោះ នាំទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និ​តី​វិធី​ច្បាប់ ៕

11551


 

Leave a Reply

(*) Required, Your email will not be published