គំរាម​សង្សារ យក​ជីវិត​ជា​ចំណាប់ខ្មាំង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដោយសារ​អំណាច​នៃ​ក្តី​ស្រឡាញ់​បានធ្វើ​នារី​ម្នាក់​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​អស់​ចំនួន ៣០ គ្រាប់ ដើម្បី​គំរាម​បុរស​ជា​សង្សារ ។ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ​បន្ទប់​ជួល​ម្តុំ​ផ្សារ​ដេប៉ូ ស្ថិតក្នុង​ខណ្ឌទួលគោក​។

 

​តាម​ប្រភពពី​មិត្តភក្តិ​នារី​រងគ្រោះ​បាន​ប្រាប់ថា នារី​ដែល​លេបថ្នាំ​សម្លាប់ខ្លួន​នេះ​ឈ្មោះ​យឹម ផេង អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ មូលហេតុ​ដែល​នាង​លេបថ្នាំ​នេះ​ដោយសារ​មានទំនាស់​ជាមួយ​សង្សារ តែ​មិន​ចង់​ស្លាប់​ទេ គ្រាន់តែ​គំរាម​គេ​តែប៉ុណ្ណោះ​។ តែ​ត្រូវបាន​ត្រូវ​មិត្តភក្តិ និង​សង្សារ​ជូនទៅ​មន្ទីរពេទ្យ ព្រះកុសុមៈ​ដើម្បី​ជួយសង្គ្រោះ​ទាន់ពេល​។​

ពេលទៅដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បានរៀបចំ​លាង​ក្រពះ​ជម្រះ​ជាតិពុល ជនរងគ្រោះ​ក៏បាន​សុំ​ពេទ្យ​ត្រឡប់មកផ្ទះ​វិញ​៕

1-4837

 

Leave a Reply

(*) Required, Your email will not be published