បញ្ហា​ជីវភាព​ បង្ខំ​ឲ្យ​ប្រ​ជា​ជន​​​​​ប្រ​ព្រឹត្ត​ពេស្យា​កម្ម​ និង​​ជួញ​ដូរ​​គ្រឿង​ញៀន​

, , Leave a comment

ឧបទ្វីប​កូរ៉េ ៖ បណ្តា​ភ្នាក់ងារ​ចារកម្មរបស់​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា ដោយសារ​សេដ្ឋកិច្ច​ជួបប្រទះ​ការលំបាកបាន​ជំរុញ​ឲ្យ​មាន​កំណើននៃ​របរ​ពេស្យាចារ ជួញ​គ្រឿងញៀន និង​ជួញដូរ​មនុស្សនៅ​កូរ៉េខាងជើង ពិសេសនៅតាម​តំបន់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន​តែម្តង ។​

 

​អត្ថបទ​ចុះផ្សាយ​លើ​កាសែត Chosun របស់​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា មុននេះ របរ​ពេស្យាចារ​នៅ​កូរ៉េខាងជើង មាន​វត្ត​មាននៅ​ជិត បន្ទាយ​កងទ័ព ឬ ស្ថាន​នី​យ៍​រថភ្លើង ប៉ុន្តែ បច្ចុប្បន្ននេះ ស្ត្រី​វ័យក្មេង​ពេញ​ផ្ទៃ​ប្រទេស បាន​ប្តូរ​មក​ប្រក​បរបរ “​ស្រីផ្កាមាស​” ដើម្បី​ចិញ្ចឹមជីវិត​, ទិញ​គ្រឿ​សម្អាង​, ទូរស័ព្ទ​ចល័ត ឬ សម្រាប់​ទុក​ចំណាយ​ដល់​អាពាហ៍ពិពាហ៍ របស់​ខ្លួនឯង ។​

 

​ប្រភពពី​ចារកម្ម​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ទៀតថា របរ​ពេស្យាចារ​នៅ​កូរ៉េខាងជើង ចាប់ផ្តើម​រីកចំរើន​ក្នុង​រង្វង់​ឆ្នាំ​២០០០ ហើយ​សូម្បីតែ​និស្សិត​នៅ​មហាវិទ្យាល័យ ក៏​ប្រកបមុខរបរ​នេះដែរ ។ អតិថិជន​របស់​ពួកគេ​ច្រើន​ជា​មន្ត្រីជាន់ខ្ពស់ ។​ ​តាម Chosun របរ​នេះ បាន​នាំមក​នូវ​កំណើន នៃ​ជំងឺ​ផ្លូវភេទ​រាលដាល នា​តំបន់​មួយចំនួន ក្នុងប្រទេស​នេះ ។​

 

​រួម​ជាម​យ​យ​របរ​ពេស្យាចារ ការជួញដូរ​គ្រឿងញៀន ក៏បាន​ចាប់ផ្តើម​ផ្ទុះឡើង ក្នុងប្រទេស​នេះដែរ ។ តាម​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់ ដែល​បាន​រត់​ភៀសខ្លួន បាន​និយាយថាៈ “​សង្គម​កូរ៉េខាងជើង​ទាំងមូល កំពុង​រង​ឥទ្ធិពល​ដោយសារ​គ្រឿងញៀន​ល្មើសច្បាប់​… អ្នកមាន​ខ្លះ ប្រើ​វា​ដើម្បី​បន្ថយ​ទម្ងន់ រីឯ​មួយចំនួនទៀត ប្រើ​វា​ដើម្បី​ព្យាបាល​រោគ​ក្អក និង​នឿយហត់ ។ គ្រឿងញៀន ត្រូវបាន​ចាត់ទុកជា​ឱសថ​ដ៏​ស័​ក្ខិ​សិទ្ធ​មួយ នៅ​កូរ៉េខាងជើង​” ។​

 

​ប្រភព​នេះ​នៅបាន​ឲ្យ​ដឹង​បន្ថែមថា តាមរយៈ​ការធ្វើ​តេស្ត Doping គឺមាន​កីឡាករ ៣០% ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​មួយ នា​ឆ្នាំ​២០១២ ត្រូវបាន​គេ​រកឃើញថា មានប្រើ​ប្រាស់​គ្រឿងញៀន ៕

8caf78cbed9c4cfa8cadc4253cac0ebc_M

 

Leave a Reply

(*) Required, Your email will not be published