មុខរបរ​ទាំង​ ៥ វៀតណាមដែល​មិន​ហ៊ាន “​អួត​” ដាក់​គេ​

, , Leave a comment

ប្រទេស​វៀតណាម ៖ ​ពួកគេ​ក៏​ចំណាយ​ពលកម្មរកបាន​ប្រាក់កម្រៃ​គួរសមតែ​ពុំ​ទទួល​បានការ “​លើកតម្កើង​” ឲ្យ​តម្លៃ​របស់​សង្គម​បច្ចុប្បន្ននៅ​វៀតណាម ។​

១- សម្តែង​តួ​ជំនួស​តួ ក្នុង​ឈុត​ឆាក “​ក្តៅ​សាច់​”

115719813n_2


​តារា​សម្តែង​ល្បីៗ ភាគច្រើន​ពុំ​ទទួលយក​ការសម្តែង​ឈុត​ក្តៅ​សាច់​ទេ ព្រោះថា វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ ប្រឹង​សាង​តាំងពី​យូរ​មកហើយ ។ ទន្ទឹមនេះ ក៏មាន​នារី​មិនតិច​នាក់​ទេ ដែល​ចង់​បោះជំហាន​លើ​វិថី “​តារា​” តាមផ្លូវ​វាង គឺ​ដើរតួ​ជំនួស ។​

 

២-​សេវា​កំដរ​ពាណិជ្ជករ​ផឹកស្រា​

115719813n_3

​ពួកគេ​ពុំមែន​ជា “​អូ​តេស្ត​” តាម​ហាង​ស្រា​ធម្មតា​ទេ ។ ពួកគេ​មាន​ភារៈកិច្ច​អង្គុយ​កំដរ​ភ្ញៀវ​ផឹកស្រា ហើយ​សន្ទនា​ជាមួយ​ដៃគូ​រកស៊ី​របស់​អ្នក​ដែល​ជួល ។ ប៉ុន្តែ តិច​ដង​ណាស់ ដែល​ពួកគេ​ត្រូវ​បង្អក​ឲ្យ​ស្រវឹង​ជោគជាំ បន្ទាប់មក គឺ​ជាប់អន្ទាក់ “​ប្រុស​ព្រាន​” នោះ ។ ពួកគេ​និយាយថា នេះ​ជា​របរ​លក់​សុខភាព ដើម្បី​កម្រៃ ។​

 

៣- អ្នក​គំរូ​សម្រាប់​វិចិត្រករ​គូររូប​អាក្រាត​

115719813n_4

​ដោយសារ​ចេះ​វិជ្ជា​មួយ ពុំ​អាច​ខ្វះ​បាន នៅ​សាលា​វិចិត្រ​សិ​ល្បះ ជាការ​ផ្តល់​ឲ្យ​នូវ “​អារម្មណ៍​” សម្រាប់​ពួក​វិចិត្រករ បង្ហាញ​ស្នាដៃ​… ហេតុនេះ ទោះបី​ពេលខ្លះ​ត្រូវ​អង្គុយ​រាប់​ម៉ោង​ឡើង​រឹងខ្លួន ក៏ត្រូវ​ទ្រាំ​ដែរ ។​

 

៤- សម្អាត​សាកសព​

​ទីណា​ក៏ដោយ ឲ្យ​តែមាន​អ្នកស្លាប់ៈ ធ្វើអត្តឃាត​ដោយ​ចង​.​ក ឬ លោតទឹក​, គ្រោះថ្នាក់​ចរាចរណ៍​, គភ៌​ត្រូវ​បោះបង់ចោល​… គឺ​ពួកគេ​ត្រូវ​មានមុខ ដើម្បី “​រៀបចំ​” ។ ការងារ​បែបនេះ តើ​ហ៊ាន​ប្រាប់​អ្នកណា​ទៅ​? ដើម្បី​ប្រាក់​គេ បង្ខំចិត្ត​ធ្វើ ។​

 

៥- អ្នក​បោស​សំរាម​

115719813n_5

​ពេលដែល​អ្នកផង កំពុង​លង់លក់​នឹង​ដំណេក​នោះ ជា​ពេល​មួយ ដែល​ពួកគេ​កំពុង​បង្ហូរញើស ។ ភ្លៀង​, ខ្យល់​, ក្តៅ​, ធូលី​… ជា​អ្វីៗ​ដែល​ពួកគេ​ត្រូវ​ទទួលយក ដើម្បី​…​ប្រាក់ ៕

 

Leave a Reply

(*) Required, Your email will not be published