ទេព បូព្រឹក្ស ជិះ​ទូក​បណ្តោយ​ទឹក​

, , Leave a comment

រាជធានីភ្នំពេញ ៖ ក្រោយពី​ប្រជាប្រិយភាព​ហាក់​នៅ​ទ្រឹង​មិនសូវ​ហក់​ឡើង​ខ្លាំង​ដូច​ចុងឆ្នាំ​២០១២ មួយរយៈ​នេះតារាចម្រៀង​វ័យក្មេង ទេព បូព្រឹក្ស បែរជា​លេច​ធ្លាយ​ព័ត៌មាន​ស្នេហា​ជាបន្តបន្ទាប់​ ជាហេតុ​ធ្វើឱ្យ​មានមតិ​ជាច្រើន​និយាយថា ឆ្នាំ​២០១៣ តារា​រូបនេះ​រវល់​រឿង​ស្នេហា​ជាង​ការងារ​សិល្បៈ​។​ ​ការយល់ឃើញ​នេះ​ត្រូវបាន ទេព បូ​ប្រឹក្ស ឆ្លើយតប​បែប​ចាក់បណ្តោយ​តាម​ខ្យល់​ថា ឱ្យតែ​គេ​ស្រឡាញ់​នាង គឺ​នាង​ត្រូវតែ​ស្រឡាញ់​គេ​វិញ​វា​មិន​ខុស​ទេ​ ។ ចាប់ពី​ដើមឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ​តារាចម្រៀង​រូប​សម្រស់​គួរឱ្យ​ខ្នាញ់ ទេព បូ​ប្រឹក្ស ហាក់​មិនសូវមាន​បទ​ចម្រៀង​ចេញលក់​នៅលើ​ទីផ្សារ​ច្រើន​ដូច​ក្នុង​ឆ្នាំ​២០១២​ទេ​។

 

​ការអូសបន្លាយ​ពេលវេលា​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​តារា​រូបនេះ​មួយចំនួន​បាន​និយាយថា បើ ទេព បូព្រឹក្ស​ នៅតែ​បន្តសកម្មភាព​នេះ នឹង​អាច​នាំឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​នាង​ជាក់​ជា​មិន​ខាន ព្រោះ​អាជីពសិល្បៈ​មិនមាន​ភាព​ស្ថិតស្ថេរ​នោះទេ កាលណា​តារាចម្រៀង​ណា​ម្នាក់​ក្រុមហ៊ុន​មិនសូវ​លើកតម្កើង ប្រាកដជា​ប្រឈម​នឹង​ការស្រុតចុះ​ភាពល្បីល្បាញ​មិនខានឡើយ​។ មិន​តែ​ប៉ុ​ណ្ណោះ​កាលៈទេសៈ​នេះ បើសិនជា​តារា​រូបនោះ​ជួប​នូវ​ព្យុះ​ព័ត៌មាន​ស្នេហា​អាស្រូវ​ទៀត​នោះ វារិត​តែ​ជា​បញ្ហា​ធំ រាំងស្ទះ​ដល់​កិត្តិយស​ខ្លួន​ជាក់​ជាមិនខាន​។ ជាក់ស្តែង​ដូចជា​តារាចម្រៀង​កញ្ញា ទេព បូព្រឹក្ស ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា នាង​បាន​ជួបប្រទះ​នឹង​រឿង​ស្នេហា​ជាមួយ​បុរស​វ័យ​៣០​ប្លាយ​ម្នាក់ និង​បុរស​វ័យ​២០​ឆ្នាំ​ម្នាក់​ផ្ទួនៗ​គ្នា​តែម្តង​។

 

​ចំណុច ធ្វើឱ្យ​ទស្សនិកជន​មួយចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​ជួស​នាង  ប៉ុន្តែ​ព័ត៌មាន​នេះ​នៅពេលយើង សួរ​បញ្ចាក់​បន្ថែម ទេព បូព្រឹក្ស បែរជាឆ្លើយតប​តាមបែប​ចាក់បណ្តោយ​តាម​ខ្យល់​ថា ឱ្យ​តែ​មាន​អ្នក​ស្រឡាញ់​ គឺ​នាង​ត្រូវតែ​ស្រឡាញ់គេ​វិញ ព្រោះ​នាង​ជា​តារាចម្រៀង​បើ​មិន​ផ្តល់​ការស្រឡាញ់​ឱ្យគេ​វិញ​ទេខ្លាច​គេ​មិន​គាំទ្រ​នាង​។ ឆ្លើយ​មកដល់​ចំណុច​នេះ ទេព បូព្រឹក្ស បន្ថែមថា ការស្រឡាញ់​ដែល​នាង​ផ្តល់​ទៅ​អ្នក​ស្រឡាញ់​នាង​នេះ មិនមែនជា​ការស្រឡាញ់​បែប​ស្នេហា​ទេ គឺជា​ការស្រឡាញ់​បែប​អ្នកសិល្បៈ និង​ទស្សនិកជន​តែប៉ុណ្ណោះ​៕

bo (1) bo (2) bo

 

Leave a Reply

(*) Required, Your email will not be published