នារី​ព្រហ្មចារី​យ៍​ ​ជា​ការ​ព្រួយ​បារម្ភ​ចំពោះ​មគ្គុ​ទ្ទេសក៍​​វ័យ​ក្មេង គឹម ជុង អ៊ុន ក្នុង​ការ​ស្វែង​រក​

, , Leave a comment

កូរ៉េ​ខាង​ជើង ៖ ​យោង​តាម​​កាសែត Chosun IIbo របស់​កូរ៉េខាងត្បូង បាន​ចុះផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង គឹម ជុង អ៊ុន កំពុង​យ៉ាង​រក​នារី​ក្រមុំ​ព្រហ្ម​ចារី​យ៍ ដើម្បី​បំពេញ​ក្នុង​ក្របខ័ណ្ឌ​អ្នករបាំនិង​ក្រុម​សិ​ល្បៈ​ ព្រោះ​គ្រោះ​អត់ឃ្លាន​បាន​ចាប់បង្ខំ​នារីៗ​ឲ្យ​លក់ខ្លួន ។​ ​អត្ថបទ​របស់​កាសែត​នេះ​នៅបាន​សរ​សេរ​ថា ឥឡូវសូម្បីតែ​និស្សិត​នៅ​មហាវិទ្យាល័យ ក៏​ផ្ទេរ​មករក​ស៊ីរ​បរពេ​ស្យា​នេះដែរ ។ “​ភ្ញៀវ​” របស់​ពួកគេ​ច្រើនតែ​ជា​មន្ត្រីជាន់ខ្ពស់ ។ ការរួម​ភេទ​ពា​ស​វា​ល​ពាសកាល កំពុង​រាលដាល ។ ការពិនិត្យ​សុខភាព​សម្រាប់​នារីៗ ចូល​បំពេញ​កត​ព្វ​កិច្ច​យោធា​មួយ ឲ្យ​ដឹងថា យុវតី​វ័យ ១៦ ឆ្នាំ នៅ Chongjin ៦​០​%​ បាន​ឆ្លង​ការ​រួមភេទ​ទៅហើយ ។​

 

​នារី​ព្រហ្មចារី​យ៍ គឺជា​លក្ខណៈវិនិច្ឆ័យ​បឋម សម្រាប់​ទទួលបាន​ការ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ក្នុង​ក្រុម​ចម្រៀង​-​រាំ បម្រើ​ឲ្យ​តម្រូវការ​កំសាន្ត របស់​មេដឹកនាំ​កូរ៉េខាងជើង ។ ប៉ុន្តែ បណ្តា​មន្ត្រី​នៅ​ប្រទេស​នេះ កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង ក្នុងការ​ស្វែងរក​នារីៗ ដែល​ឆ្លើយតបបាន ទៅនឹង​សំណូមពរ​ទាំងនោះ។​

 

​កូរ៉េខាងជើង បាន​រង​ទទួល​នូវ​វិធានការ​ដាក់ទណ្ឌកម្ម​ជាច្រើន ក្រោយ​ការសាកល្បង​នុយក្លេអ៊ែរ កាលពី​ឆ្នាំទៅ​មិញ និង​ដើម​ឆ្នាំនេះ ។ លទ្ធផល គឺ​ប្រទេសជាតិ​កាន់តែ​ត្រូវបាន​រុញច្រាន​នៅក្នុង​ភាពក្រីក្រ អត់ឃ្លាន​ខ្លាំង​ឡើងៗ​តែម្តង ៕​

hh (2) hh (1) hh (3)

 

Leave a Reply

(*) Required, Your email will not be published