របួសពីរ​នាក់ ពេលដែល​រថយន្ត​ប៉ា​ហ្ស៊េ​រ៉ូ​គេច​ជង្ហុក ទៅ​ជល់​ជាមួយ​ម៉ូតូ​ឌ្រី​ម​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ បុរស​ពីរ​នាក់​បាន​រងរបួស ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​រថយន្ត​ប៉ា​ហ្ស៊េ​រ៉ូ ១​គ្រឿង ខណៈដែល​បើក​គេច​ជង្ហុក ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ១៥​នាទី ល្ងាច​ថ្ងៃទី​៣០ សីហា ២០១៣ ចំណុច​ខាងជើង​វត្ត​ពោធិ​នា​រ៉ា​ម ហៅ​វត្ត​ប៉ា​ហ៊ី ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​


​តាម​ប្រភពព័ត៌មាន បានឱ្យដឹងថា គេ​បានឃើញ​រថយន្ត​ប៉ា​ហ្ស៊េ​រ៉ូ ១ គ្រឿង ពណ៌​សម្បក​ឪឡឹក​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-6146 ជិះ​គ្នា ៣​នាក់ បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ជា ប៊ុន​សៀង ជា​វិស្វករ​សំណង់ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវលំ ។ លុះ​មកដល់​ចំណុចកើតហេតុ បានគេច​ជង្ហុក​ហើយក៏​ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម​ស៊េរី​ឆ្នាំ​៩៨ ពណ៌​ខ្មៅ ១​គ្រឿង អត់​មាន​ស្លាក​លេខ ជិះ​គ្នា ២​នាក់ ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​ម្នាក់​របួសធ្ងន់​បាក់ជើង​ស្តាំ និង​ម្នាក់ទៀត​របួសស្រាល ចំណែក​ម៉ូតូ​រង​ការខូចខាត​មួយ​កំណាត់​មុខ ។


​ជនរងគ្រោះ​ក្នុង​ហេតុ​កាណ៍​នោះ​មានឈ្មោះ ១. យ៉ាន ពៅ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កសិករ  និង​២. ឈ្មោះ ដា​វីន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កសិករ អ្នករួមដំណើរ​របួស​ស្រាល ។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​សួន​អំពិល​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​


​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​ជា​ក្រោយ ៕

2-2209

 

Leave a Reply

(*) Required, Your email will not be published