បាឡែន​ បុក​កាមរី​ របួស​នារី​ម្នាក់​

, , Leave a comment

ខេត្តបន្ទាយមានជ័យ ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន់​កើតឡើង នៅ​ចំណុច​មុខ​គ្រឹះស្ថាន​មេក្រូ​ហិរញ្ញវត្ថុ​អ​ម្រិ​ត បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​របួសស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ១០​នាទី យប់​ថ្ងៃទី​៣០ សីហា ២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

 

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែ​ន ១​គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-3181 ជិះ ២​នាក់ ប្តី​ប្រពន្ធ ដោយ​ប្តី​ជា​អ្នកបើកបរ​ស្រវឹងស្រា​ជោកជាំ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​ទាំងស្រុង​ទៅបុក​ពេញទំហឹង​នឹង​រថយន្ត​កាមរី ស៊េរី​ឆ្នាំ​៩១ ពណ៌​ស្លែ ១​គ្រឿង ពាក់​ស្លាក​លេខ សៀមរាប 2A-4118 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ មួយ វុ​ទ្ធ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​អ្នករត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ខណៈ​បត់​ឆ្វេង​មក​លិច បណ្តាលឱ្យ​ស្ត្រី​ជា​ប្រពន្ធ​របួស​មុខ​បន្តិចបន្តួច​មុត​នឹង​កញ្ចក់ ចំណែក​រថយន្ត​បា​ឡែ​ន​ផ្ទុះ​ពោង​ទាំងសងខាង​ខូចខាត​យ៉ាងដំណំ ឯ​រថយន្ត​កាមរី​៩១ ខូចខាត​ចំហៀង​ខាងស្តាំ ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​ទាំង ២ គ្រឿង ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​រង់ចាំ​ការដោះស្រាយ ៕

1-4797 3-1585

 

Leave a Reply

(*) Required, Your email will not be published