វិធី​៦​យ៉ាង ដែល​អាចជួយ​កាត់បន្ថយ​ក្លិន​ខ្លួន របស់លោក​អ្នក​

, , Leave a comment

សុខភាព ៖ ​ក្លិន​ខ្លួន​ឈួ​ល​ខ្លាំង​ច្រើន​កើតឡើង​ចំពោះ​មនុស្ស​ដែល​ពេញវ័យ ព្រោះ​ក្រពេញ​ខ្លាញ់​និង​ផលិត​ជាតិ​ខ្លាញ់ នៅតាម​រន្ធ​រោម​មាន​កាន់តែ ច្រើន​ឡើង ហើយ​ចំណែក​ក្រពេញ​ញើស​ក៏​ផលិត​ញើស​មក​ច្រើន​ដែរ ជាពិសេស​នៅ ពេលដែល​យើង​រត់ ឬ​ស្ថិតនៅក្នុង​អាកាសធាតុ​ក្តៅ ញើស​និង​ហូរ​ចេញ​មក ​។ នៅពេល​ជាតិ​ខ្លាញ់ និង​ញើស ហូរ​ជ្រៀប​ចេញ ពី​រន្ធ​នៅលើ​ស្បែក ហើយ​ស្រប​ពេលដែល​បរិយាកាស​ជុំវិញ​ហប់​ផង​នោះ បណ្តា​អោយ​មេរោគ ផ្សេងៗ​ដែល​កើតចេញពី​ធម្មជាតិ​ដែលមាន​នៅលើ​ស្បែក ក៏​នាំគ្នា​ចំរើន​ធំធាត់​លឿន ហើយ​ចេញមក​ច្រើន ព្រមទាំង​បញ្ចេញ​ខ្លិន​ដែល​ឈួ​ល​ខ្លាំង នេះ​ហើយ​គឺជា​មូលហេតុ​ដំបូង​ដែលនាំអោយ​មាន​ក្លិនឈួល​ខ្លាំង​។​

 

​មូលហេតុ​បន្ទាប់​នៃ​ក្លិន​ខ្លួន​នោះ​គឺ​មកពី​ចំណីអាហារ​ដែល​យើង​ទទួលទាន មានដូចជា គ្រឿងទេស ខ្ទឹម ធុ​រេ​ន វីតាមីន​បេ​កំ​ផ្លិ​ច ដែលជា​ប្រភេទ​អាហារ​មាន​ក្លិនឈួល​ខ្លាំង ហើយ​វា​នឹង​ហើរ​ចេញមក​តាម​ខ្យល់​ដកដង្ហើម តាម​ក្រពេញ​ញើស ក្រពេញ​ខ្លាញ់ ក្រពេញ​ក្លិន ឬក៏​ជា​អណ្តូង​មួយ​បង្កើតអោយមាន​ការរួម​ផ្សំ​នូវ​ជាតិ​ក្លិន​នេះ បាន ហើយក៏​បញ្ចេញ​មក​តាម​ប្រហោង​បញ្ចេញ​ក្លិន​របស់​រាងកាយ​។​

 

​វិធី​៦​យ៉ាង​ដើម្បី​បំបាត់​ក្លិន​ខ្លួន​

​មូលហេតុ​នៃ​ក្លិន​ខ្លួន​លំដាប់​ទី​៣ គឺ​កើតចេញពី​សំពត់ អាវ ស្បែកជើង ដែល​មិនបាន​សម្អាត​អោយបាន​ត្រឹមត្រូវ ឬ​សំពត់​អាវ ដែល​ហប់​សើម​។ ដូច្នេះ​គួរតែ​ឧស្សា​ហ៏​សំអាត វត្ថុ​ដែល​នៅ​ជុំវិញ​រាងកាយ​របស់ខ្លួន​។ មធ្យោបាយ ដែល​ល្អ​ត្រូវ​ជ្រើស​យក​ដំណាក់កាល​នៃ​ការសម្អាត​អោយ​សមស្រប​ជាមួយនឹង​ខ្លួនឯង​ដូចតទៅ​៖

200276338-001

១ សម្អាត​រាងកាយ​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោល​ការ​ណ៏​សុខភាព​ល្អ ដោយ​ចាប់ផ្តើម​ពី​ការ​ងូតទឹក ដុស​សាប៊ូ អោយបាន​គ្រប់ពេល នៅពេលដែល​បែកញើស និង​សម្រាប់​ស្បែក​ដែលមាន​ខ្លាញ់​។ ត្រូវ​កក់សក់​ជាមួយ សាប៊ូ​បំបាត់​អង្គែ ដែលជា​ចំនុច​ហប់​និង​មាន​ក្លិន​ជាប់​ជានិច្ច​។​

២ កាត់បន្ថយ​ការបរិភោគ​អាហារ​ដែលមាន​ក្លិន​ខ្លាំង ហើយ​ងាក​មក​បរិភោគ​ជំនួស​វិញ​នូវ​អាហារ ដែលមាន​ក្លិន ស្រាល ឬក៏​គ្មាន​ក្លិន​តែម្តង​។​

៣ ត្រូវ​សម្អាត​សក់ រាងកាយ និង​ផ្លាស់ប្តូរ​សំលៀកបំពាក់ បន្ទាប់ពី​លោកអ្នក​ស្ថិតនៅ​ទីកន្លែង​ដែល​ហប់​យូរ ឬ ខ្លួន​ប៉ះ​និង​ក្លិន​បារី ក្លិន​ផ្ទះបាយ​ជាដើម​។​

៤ សម្អាត​សំលៀកបំពាក់ ស្បែកជើង​អោយបាន​ជាប់​ជានិច្ច ដោយ​បោក​និង​សាប៊ូ រួច​ហាលថ្ងៃ ឬក៏​យកទៅ ចំហុយ​អោយបាន​ស្ងួត​ល្អ​។​

៥ លុបបំបាត់​ក្លិន​ស្ងុ​យ ដោយ​ជ្រើស​ប្រើ​ទឹកអប់​បំបាត់​ក្លិនឈួល​ក្នុង​រាងកាយ ឬ​យក​ទឹកអប់​អោយ​ជាប់​ខ្លូន ហើយ​បាញ់​អោយបាន​ញឹកញាប់ ដើម្បី​បំបាត់​ក្លិន ហើយ​ចំណែក​រ៉ូ​អន ក៏​អាចជួយ​បំបាត់​ក្លិន​បាន​មួយចំណែក ផងដែរ​។​

៦ ស្ថិតនៅក្នុង​អាកាសធាតុ​ទីកន្លែង​មិន​ក្តៅ ហើយ​មាន​ខ្យល់អាកាស​ចេញចូល​បានល្អ ដោយ​លោកអ្នក​គ្រាន់ តែ​ជ្រើស​ប្រើ​នូវ​វិធី​បំបាត់​ក្លិន​ខ្លួន​តាម​វិធី​ខ្លួនឯង​ទៅជា​ការ​ស្រេច ៕​

 

Leave a Reply

(*) Required, Your email will not be published