នាង Ania Liscwska ចង់​បំពេញ​ក្តី​ស្រ​ម៉ៃ​របស់​នាង ដោយ​រួម​ភេទ​ជា​មួយ​បុរស​ជាង ១០០ ពាន់​នាក់​

, , Leave a comment

ប្រទេស​ប៉ូឡូញ ៖ នាង Ania Liscwska អាយុ ២១ ឆ្នាំ សញ្ជាតិ​ប៉ូឡូញ កំពុងតែ​ខិតខំ​ទៅកាន់​ទីក្រុង​ទាំងឡាយ​ផ្សេងៗ​គ្នា លើ​ពិភពលោក ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន គឺ Sex ឲ្យ​បាន​ជាមួយ​បុរស ១ សែន​នាក់ ។​ Ania ចែករំលែក​ជាមួយ Austrian Times ថា ខ្ញុំ​ចូលចិត្ត​បុរសៗ​មកពី​ប៉ូឡូញ ទ្វីបអឺរ៉ុប និង​ពាសពេញ​ពិភពលោក ។ ខ្ញុំ​ចូលចិត្ត Sex ចូលចិត្ត​ការរីករាយ​របស់​បុរសៗ ។ នៅ​ប៉ូឡូញ បញ្ហា​ទាក់ទង​នឹង​ផ្លូវភេទ នៅបាន​ចាត់ទុកជា​រឿង​ហាមឃាត់ ហើយ​អ្នក​ដែល​ចង់​សម្រេច​បំណង “​សុ​បិ​ន្ត​ផ្លូវភេទ​” សុទ្ធសឹង​ត្រូវបាន​គេ​ចាត់ទុកថា ជា​មនុស្ស​ខុសគេ ជា​ស្រីពេស្យា ឬក៏​វិកលចរិត​។

​តាម​ព័ត៌មាន​លើ​គេហទំព័រ Facebook របស់ Ania នោះ សកម្មភាព “Sex marathon” បានចាប់ផ្តើម​ពី​ខែ​មុន នៅ​រដ្ឋធានី Vacsava ។ ស្ត្រី​វ័យក្មេង​ត្រៀម​ផែន​ការដើរ​ពាសពេញ​ដែនដី​ប៉ូឡូញ មុនពេល​ទៅដល់​ប្រទេស​ដទៃៗ​ទៀត ។​ ​មកទល់ពេលនេះ Ania បាន Sex ជាមួយ​បុរស​សរុប ២៨៤ នាក់​ហើយ។ ដោយសារតែ​គេហទំព័រ Facebook របស់​នាង​មាន​អ្នក “Like” តែ ៩.៥០០ នាក់ នាង​ក៏បាន​បង្កើត​គេហទំព័រ​ថ្មី​១​ទៀត បំណង​ស្រូប​ទាញ​បន្ថែម​ដៃគូ ។ ជាក់ស្តែង Ania បាន​មាន​សង្សារ​ហើយ តែ​បុរស​រូបនោះ បានដឹងថា គេ​ពុំ “​តក់ស្លុត​” នឹង​ចំណូលចិត្ត​ចម្លែក​ខុសគេ​របស់​មិត្តស្រី​ទេ ហើយក៏​គ្មាន​ជម្រើស​អ្វី ក្រៅពី​ទទួលយក​វា ។​

 

s-ANIA-LISEWSKA-large

​គោលបំណង​ដ៏​ចម្លែក​របស់ Ania បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មានការ​មន្ទិលសង្ស័យ ។ គេ​បាន​គិតថា បើ Ania “​រួមដំណេក​” ជាមួយ​បុរស ១ សែន​នាក់ ហើយ​ក្នុង​ម្នាក់ៗ ២០ នាទី នោះ​នាង​ត្រូវ​ចំណាយពេល​អស់​ដល់​ទៅ ៣,៨ ឆ្នាំ ពុំ​គិតថា ឬ យប់ និង​វេលា​ដេក​សំរាក ហូបចុក អនាម័យ ។​ល​។ ហើយ​ប្រសិនបើ​រឿងនេះ​ប្រព្រឹត្ត​ទៅជា​ប្រក្រតី​រាល់​ចុង​សប្តាហ៍ នោះ​នាង​ត្រូវការ​ពេលវេលា​ដល់​ទៅ ២០ ឆ្នាំ​ឯណោះ ៕​

 

Leave a Reply

(*) Required, Your email will not be published