កញ្ញា Yulia Viktorovna Vins មាន​មុខ​មាត់​ស្អាត​ហើយ​​ មាន​សាច់​ដុំ​ធំទៀត​

, , Leave a comment

ប្រទេស​​រុស្ស៊ី ៖ យុវតី​ជនជាតិ​រុស្ស៊ី​ម្នាក់​បានធ្វើ​ឲ្យ​ពិភព​អ្នកលេង​អ៊ីនធឺណិត​មិន​កោតស្ញប់ស្ញែង​មិនបាន ដែល​នារី​ដែល​មានមុខ​ស្អាត​ដូច​តុក្កតា​ជ័រ​តែ​បែរជា​ជ្រើស​យក​កីឡា​សាច់ដុំ​ដែល​មនុស្ស​ប្រុស​ពេញនិយម​ទៅវិញ​។​ ​កញ្ញា Yulia Viktorovna Vins ឬ Julia Vins មានមុខមាត់​ស្រស់ស្អាត​មិន​ចាញ់​តារា Bollywood របស់​ឥណ្ឌា​ប៉ុន្មាន​ឡើយ​។ តែ​កុំ​ឃើញ​មុខ​ស្អាត​អីចឹង​ចង់​មើលងាយ ស្រី​ស្អាត​វ័យ ១៧ ឆ្នាំ​មកពី​តំបន់ Engels ប្រទេស​រុស្ស៊ី​ធ្វើ​ឲ្យ​បុរសៗ​មួយចំនួន​សុំ​ខ្មាស​នឹង​សាច់​ដុំដៃ ជើង និង​រាងកាយ​ដ៏​មាំមួន​របស់​នាង​។​

 

​ក្នុង​បទ​សម្ភាស​មួយ Julia និយាយថា ដំបូង​ឡើយ​នាង​មិនមាន​បំណង​ហាត់​ធ្វើជា​អ្នក​លើក​ទម្ងន់​អី​ទេ​។ មួយឆ្នាំ​ដំបូង​នាង​គ្រាន់តែ​ទៅ Gym ហាត់​ធម្មតាៗ​មិនមាន​កាលវិភាគ​ច្បាស់លាស់​ឡើយ​។ តែ​ក្រោយមក នាង​ចាប់ផ្ដើម​ហ្វឹកហាត់​ដោយមាន​ការចង្អុលបង្ហាញ​ច្បាស់លាស់​ពី​គ្រូ​ដែលមាន​ជំនាញ​ផ្នែក​លើក​ទម្ងន់ និង​ដុំ​ដែក​ប្រចាំ​សាលា​នាង​។ ដោយ​ការខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល​ត្រឹម​មួយឆ្នាំ សាច់ដុំ​របស់​នាង​បាន​ឡើង​យ៉ាងខ្លាំង​។ ពេលនេះ​នាង​កំពុង​ត្រៀមខ្លួន​ចូល​ប្រកួត​លើក​ទម្ងន់​ជា​ផ្លូវការ​សម្រាប់​ខែកញ្ញា​ខាងមុខ​។​

 

​ទោះជា​នាង​គិតថា​ធ្វើ​ត្រូវ តែ​ការផ្លាស់ប្ដូរ​រូបរាង​បែបនេះ​ធ្វើ​ឲ្យ​ទទួល​ការរិះគន់​ពី​មនុស្ស​មួយចំនួន​ផងដែរ​។ អ្នក​ទាំងនោះ​និយាយថា នាង​ធ្វើបែបនេះ​គឺ​កំពុង​បំផ្លាញ​អនាគត​ខ្លួនឯង​ដែរ​។ ដំបូង​នាង​ខឹង តែ​ក្រោយមក​នាង​សម្រេចចិត្ត​មិន​ខ្វល់​នឹង​ការរិះគន់​ទាំងនោះ និង​ព្យាយាម​ធ្វើ​អ្វីដែល​ខ្លួន​យល់ថា ត្រូវ និង​សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួន​។ ការសម្រេចចិត្ត​របស់​នាង​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​មិត្ត​ភ័ក្ដិ​៕

gg (3) gg (2) gg (1) gg (9) gg (8) gg (7) gg (6) gg (4) gg (5)

 

Leave a Reply

(*) Required, Your email will not be published