​មេព្រៃ​បង្ក្រាប​ឈើ​ធ្នង់​ចំនួន​ ៦​ សន្លឹក​ធំៗ ​ក្នុងចំណោម​បទល្មើស​​ផ្សេងទៀត​មិនទាន់​មានចិត្ត​បង្ក្រាប​

, , Leave a comment

ខេត្ត​​ស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​ ១៥ ​និង ​៣០ ​នាទី​រសៀល​ថ្ងៃទី​ ២៨ ​ខែ សីហា ឆ្នាំ​ ២០១៣ ​នៅ​ចំណុច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិ​លើ សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សហការ​ណ៍​ជាមួយ​នគរបាល​អធិការដ្ឋាន​ក្រុង​ស្ទឹងត្រែង ​បានធ្វើការ​ចុះបង្ក្រាប​រឹបអូស​​ឈើប្រណីត​ប្រភេទ​ធ្នង់​ចំនួន​ ៦​ សន្លឹក​ធំៗ​ដែលមេ​ឈ្មួញ​ឈើ​ពីរ​នាក់​ទីមួយ​ឈ្មោះ ​ភ័​ក្រ មាន​ស្រុកកំណើត នៅ​ខេត្តក្រចេះ​សព្វថ្ងៃ​មក​ជួល​ផ្ទះ​គេ​នៅ​ខាងលិច​ស្ពាន​សេកុង ខេត្តស្ទឹងត្រែង​ទី​២​ឈ្មោះ ឆែប មានផ្ទះ​ជាប់​បន្ទាយ​យោធា​សេនាធិការ​ខេត្ត ជាប់ជើង​ភ្នំ​ព្រះ​ធាតុ​ក្នុងភូមិ​ព្រែក​សង្កាត់​ក្រុង​ខេត្ត​សឹ្ទ​ង​ត្រែង​។

 

ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ឈើ​ទាំង​៦​សន្លឹក​ធំៗ​នេះ​ជា​ប្រភេទ​ធ្នង់​មានកំ​រាស់​ជាង​មួយ​តឹក និង​មាន​មុខកាត់​ចាប់ពី​៧០​ទៅ​ជាង​៨០​សង់ទីម៉ែត្រ ប្រវែង​៣​ម៉ែត្រ​ត្រូវបាន​ម្ចាស់ផ្ទះ​ឈ្មោះ​វ៉ាន់ ស៊ី អះអាងថា ឈើ​នេះ​ត្រូវបាន​គេ​សុំ​ផ្ញើ​តែមួយ​យប់​ទេ​។ តែ​ក្រោយពី​កំលាំង​ជំនាញ​ចុះមក​ធ្វើការ​រឹបអូស​ម្ចាស់ផ្ទះ​ឆ្លើយ​បដិសេធថា មិនមែនជា​របស់គាត់​ទេ គ្រាន់តែ​គេ​យកមក​ផ្ញើ​ប៉ុណ្ណោះ​។ ហើយ​ឈើ​នេះ​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញយក​មក​ឈូស​ដាក់​បង្កប់​ក្រោម​គ្រឿង​សង្ហា​រឹម​ដឹក​តាម​រថយន្ត​ធំ​ទៅកាន់​ទីផ្សារ​។​ឈើ​ទាំង​៦​សន្លឹក​ធំៗ​ដែល​ក្រុម​​ឈ្មួញ​ដឹកយក​មក​ផ្ញើ​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ត្រូវបាន​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រឹបអូស​ដឹក​យកទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ទុកជា​សម្បត្តិ​រដ្ឋ​ ។

 

មន្ត្រីរាជការ​នៅ​ខេត្តស្ទឹងត្រែង​មានការ​រិះគន់ថា​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ មកពី​​ស្រុក​សៀម​ប៉ាង​ស្រុក​សេ​សាន ស្រុក​សៀម​បូក និង ស្រុក​ថា​ឡា​បរិ​វាត់​ទៅកាន់​ខេត្តក្រចេះ​ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ក្នុង​រដូវ​ទឹក​ដំឡើង​នេះ មានការ​ដឹកជញ្ជូន​ឈើ​តាម ផ្លូវទឹក យ៉ាង​អនាធិបតេយ្យ បំផុត គេ​កម្រ​ឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង យកចិត្តទុកដាក់​បង្ក្រាប និង​ទប់ស្កាត់​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់​ទ្រាយ​ធំ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​នៅពេល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិន​សប្បាយចិត្ត​ចំពោះ​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ខេត្តស្ទឹងត្រែង គេ​សង្កេតឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី តែងតែ​រាយការណ៍​ភូតកុហក​ថ្នាក់លើ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​ ។

 

​ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​គ្រប់​អាជ្ញាធរ​ទាំងអស់ ជាពិសេស​គឺ​ក្រុម មេព្រៃ​តែម្តង កុំ​សម្ងំ​សោយសុខ​ពេក  ឬ​មូ​យ​ក៏​ត្រូវរ៉ូវ ជាមួយ​ឈ្មួញ​បានជា ទុក​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត បន្ត​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ ឥតឈប់ឈរ​ក្រុម​ឈ្មួញ​ទុ​ច្ច​រឹត​ដែល​រកស៊ី​ដឹកជញ្ជូន​​ឈើ​ទាំងនោះ​រួមមាន​ឈ្មោះ​ដួង ឈ្មោះ​ធា​បាក់ ឈ្មោះ​ភាព ឈ្មោះ ហុង ឈ្មោះ តែ​វ ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ ឈ្មោះ ហេង​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាដើម​។​ប៉ុន្តែ​ឈើ​៦​សន្លឹក​ត្រូវបាន លោក សួន ម៉េង​លី ម​ន្រី្ត​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​ជា​កូនចៅ​ជំនិត​លោក អ៊ីវ​ឯក​សាវ​ត្តី​ចុះបង្ក្រាប​​យ៉ាង​ប្រ​សិទ្ឋិ​ភាព​ដែល​គេ​គិតថា​ចាប់​អាតូច​ដែល​ក្រុម​ឈ្មួញ​មិន​ចាយលុយ​យក​ស្នាដៃ​អួត​ថ្នាក់លើ​លែង​អា​ធំ​យកលុយ​ចាយ​យ៉ាង​ត្រជាក់​មេជើង​។​ជាក់ស្តែង​គំនរ​ឈើ​ដែល​ឈ្មួញ​ឈ្មោះ​នួន​និង​ឈ្មោះ​ភី​ទិញ​គរ​ទុក​នៅ​ឃុំ​កាំ​ង​ចាម​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​គឺ​មិនទាន់​បង្ក្រាប​នៅឡើយ​ទេ​៕ ដោយ បុត្ត​មានពរ​

at (1) at (2)

 

Leave a Reply

(*) Required, Your email will not be published