ស្ត្រី​ឈ្មោះ មុំ បើករថយន្ដ​ពាក់​ស្លាក​លេខ​រដ្ឋ​ ដឹកឈើ​ប្រណីត​បម្រុង​បើក​គេច​ចូល​បន្ទាយ​យោធា​ខេត្ដ​ ជាប់អន្ទាក់​មេព្រៃ​

, , Leave a comment

​ខេត្ដ​ក្រចេះ ៖ កាលពី​រសៀល​ថ្ងៃទី ​២៦ ខែសីហា ឆ្នាំ​២០១៣​ វេលា​ម៉ោង​ ១៥ នៅមុខទីបញ្ជាការ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្តក្រចេះ ក្នុង​សង្កាត់​អូរឫស្សី ក្រុង​-​ខេត្ដ ក្រចេះ ។​រថយន្ដ​ពណ៌​ត្រេអ៊ី​ចំណុះ​មួយ​តោន​កន្លះ​ពាក់​ស្លាក​លេខរដ្ឋ​០៦- ២-០១៧៤ មួយគ្រឿង​ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ បង្ក្រាបបាន​នៅមុខ​ទីបញ្ជាការ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ក្រចេះ ខណៈដែល​រថយន្ដ​មួយគ្រឿង​នេះ​មាន​ផ្ទុក​ឈើ​ប្រណីត ប្រភេទ​ធ្នង់​ជា​ច្រើ​ន​​សន្លឹក​និង​ព្យាយាម បើក​ចូល​បន្ទាយ​យោធា​ខេត្ដ ដើម្បី​គេច ពី​ការ​តាម​ចាប់​របស់​កម្លាំង​ជំនាញ​រដ្ឋ បាល​ព្រៃឈើ ។​

 

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ការដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ដោយ​ប្រើប្រាស់​រថយន្ដ​ពណ៌​ត្រេអ៊ី​មាន​ពាក់ ស្លាក​លេខ រដ្ឋ​០៦ ២-០១៧៤ គឺ​បាន ធ្វើឡើង​ស្ទើរ​រាល់ថ្ងៃ​ជាប់ៗ​គ្នា​ជា​យូរ​មកហើយ​ទម្រាំ​តែ​សមត្ថកិច្ច​ស្ទាក់​បង្ក្រាប បាន​។ មិនតែប៉ុណ្ណោះ​រថយន្ដ​ត្រេអ៊ី​ដឹក ឈើ​ប្រណីត​ល្មើសច្បាប់​នេះ បើកបរដោយ​ស្ដ្រី​ម្នាក់​ឈ្មោះ មុំ អាយុ​ជាង​៣០ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្ដ​ក្រចេះ​និង​ជា ប្រពន្ធ​របស់​មន្ដ្រី​យោធា​ជាន់ខ្ពស់​មួយ រូប​ផងដែរ ។​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ លោក ប៉ុក វណ្ណា បានឱ្យដឹង​កាលពី ព្រឹក​ថ្ងៃទី​២៧ ខែសីហា​ថា ស្ដ្រី​អ្នកបើក រថយន្ដ​និង​ជា​ម្ចាស់​ឈើ​ឈ្មោះ មុំ បាន ព្រម​ចូលខ្លួន​ឱ្យ​មន្ដ្រី​ជំនាញ​ផាកពិន័យ តាមច្បាប់​ស្ដីពី​ព្រៃឈើ​ក្រោយពី​កម្លាំង ជំនាញ​បាន​ចាប់​រឹបអូស​កាលពី​រសៀល ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៣ ។​

 

​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ បានឱ្យដឹង​ទៀតថា រថយន្ដ​មួយគ្រឿង នេះ​ត្រូវបាន​កម្លាំង​ជំនាញ​នាំយកទៅ​រក្សា ទុក​នៅ​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្សា​រ ។ បន្ទាប់ពី​ចាប់​ឃាត់​រួចមក​ជំនាញ​មេព្រៃ​បាន​វាស់វែង​ឃើញថា ឈើ​ទាំងនេះ សុទ្ធសឹង​ជា​ឈើ​ធ្នង់​មានមុខ​កាត់​ធំៗ​មាន ចំនួន​៩​សន្លឹក​ស្មើនឹង​ជិត​កន្លះ​ម៉ែត្រគូប ។​លោក​បញ្ជាក់ថា ជំនាញ​រដ្ឋបាល ព្រៃឈើ​នឹង​ស្រា​ជ្រាវ​បន្ថែម​ជាមុនសិន មុននឹង​ឱ្យ​ម្ចាស់​ឈើ​ចូលខ្លួន​មក​ផាកពិន័យ តែ​ប្រសិនបើ​ជំនាញ​រកឃើញ​ភាពមិន ប្រក្រតី​គឺ​មិន​ផាកពិន័យ​ទេ ត្រូវតែ បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី។

 

ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​បាន​រិះគន់ថា​សព្វថ្ងៃ​មាន បទល្មើស​ព្រៃឈើ​ភាគច្រើន​គឺ មន្ត្រី​យោធា​ក្នុង​ខេត្ត​រកស៊ី​ឈើ​ប្រណីត ខុសច្បាប់ ដោយ​ប្រើ​រថយន្ត អង្គភាព​ដឹកឈើ ប្រណីត​កំពុង​មមាញឹក ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​វៀតណាម យ៉ាង​អនាធិបតេយ្យ​បំផុត​។​ដូចជា លោក ស៊ា​ត សុខុម មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​យោធា និង​ជា​ជំនួយការ​ផ្ទាល់​របស់លោក យឹម យាន មេទាហាន​សឹក​រង​ខេត្តក្រចេះ នៅតែ​ឈរ​លំដាប់​ជួរមុខ​ក្នុង​ការរកស៊ី​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តក្រចេះ ដែល​អភិបាលខេត្ត​ច្រើន​ជំនាន់​មកហើយ មិន​ហ៊ាន​ប៉ះពាល់​ទេ មិនដឹង ជាមាន​អាថ៌កំបាំង​អ្វី ៕

p1020852DSC00749 (1)

 

 

Leave a Reply

(*) Required, Your email will not be published