លោក តាក វណ្ណ​ថា ប្រឹងទប់​​​មុខ​​​​តំ​​ណែង បន្ទាប់​​​​ពី​​​ក្រុម​​អធិ​​ការ​​កិច្ច​​​ចុះ​​​ស៊ើប​​អង្កេត អំពើ​​ពុក​​រលួយ​​​ក្នុង​​​ស្នង​​ការ​​ដ្ឋាន នគរ​​បាល​​​ខេត្ត​​​ព្រះ​​សីហនុ

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ចាប់តាំង​​ពី​ពេល​​ដែល លោក​​​ឧបនាយក​​​​​រដ្ឋ​​ម​​​ន្ដ្រី ស ខេង បាន​​​ចារ​​​នៅ​​លើ​​​របាយ​​ការណ៍​​​មួយ ដែល​​​ដក​​ស្រង់​​​ពាក្យ​​បណ្តឹង​​​របស់ មន្ត្រី​​នគរ​​បាល​តូចតាច ដោយ​​​បញ្ជា​​​ឱ្យ​​​ក្រុម​​អធិការ​​កិច្ច ចុះធ្វើការ​​​ស្រាវ​​ជ្រាវ​​​ជា​​បន្ទាន់ លើ​​​ភាព​​មិន​​ប្រ​​ក្រ​​តី​​​ជាច្រើន​ករណី ទាក់ទិន​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក តាក វណ្ណ​ថា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​នៅ​ថ្ងៃទី​១៨ ខែសីហា កន្លងទៅនេះ ក្រុមអធិការកិច្ច បាន​ចុះទៅ​កាន់​ខេត្ដ​ព្រះសីហនុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ​វិញ ប៉ុន្តែ​គេ​មិនទាន់​ដឹង​លទ្ធផល បែបណា​នៅឡើយ​ទេ​។​

 

​យោងតាម​មន្ត្រី​តូចតាច ដែលរ​ពិស​មាត់​លួច​បង្ហើប ពី​បញ្ហា​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហា​នុ ដែល​កំពុង​រង្គោះរង្គើរ បានឱ្យដឹងថា ចាប់តាំងពី​លោក តាក វណ្ណ​ថា ឡើង​ធ្វើ​ស្នងការ​នគរបាល ជំនួស​លោក ដូង សារឿន ដែល​ត្រូវ​ផ្លាស់ មក​ធ្វើជា​អនុប្រធាន នាយកដ្ឋាន​បុគ្គលិក  ភាពមិនប្រក្រតី​តាម​គ្រប់​ឬុ​ប​ភាព ក៏​ចាប់ផ្ដើម​កើតមាន​ឡើងជា​បន្ដបន្ទាប់ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង បញ្ហា​ថវិកា នៅ​ផ្ទៃក្នុង​ស្នងការដ្ឋាន​តែម្ដង ។ ដូចជា ករណី​ការ​កាត់​ប្រាក់បៀវត្ស មន្ដ្រី​នគរបាលជាតិ ចំណុះឱ្យ​ស្នងការ ចាប់តាំងពី​ឆ្នាំ​២០០៨-២០១២ ដែល​នាំ​ឲ្យ​ថ្នាក់ដឹកនាំ​ស្នងការ មើលមុខ​គ្នា​មិន​ត្រង់ ដោយសារ​បញ្ហា​ទំនាស់​ផលប្រយោជន៍​។​

 

​មានការ​បង្ហើប​ផងដែរ​ថា ករណី​ជ្រើសរើស​មន្ដ្រី ចូល​បម្រើ​ក្របខណ្ឌ​នគរបាល​នៅ​ឆ្នាំ​២០១២ ដែល​លោកស្នងការ តាក វណ្ណ​ថា ធ្វើជា​ប្រធាន​គណៈកម្មការ​ជ្រើសរើស គឺ​បង្កឱ្យមាន​ភាពមិនប្រក្រតី តាមរយៈ​ការ ស៊ីសំណូក រាប់ពាន់​ដុល្លារ​ទើប​អាច​ប្រឡង​ជាប់ ចូល​ក្របខណ្ឌ​នគរបាល ។ ករណី​រឿង​ដី អតីត​ការិយាល័យ​កណ្ដាល​សន្ដិសុខ រួមទាំង​ករណី​ថវិកា បេសកកម្ម​ប្រចាំឆ្នាំ របស់​ស្នងការដ្ឋាន​ចំនួន ៣៥​លាន​រៀល ដោយ​បូក​រួមទាំង ករណី​រក្សាទុក​បញ្ជី​ឈ្មោះ​នគរបាល ដែល​អ​វត្ដ​មាន​យូរ ដើម្បី​កាត់​យក​ប្រាក់ខែ រួមទាំង​ថវិកា​ដែល​បានមក ដោយសារ​ការ​កាត់ចេញ ពី​កងកម្លាំង​សេរី គិត​ជា​ទឹកប្រាក់​រាប់សិប​លាន​រៀល ថែមទៀត​ផង​គឺ​លោក តាក វណ្ណ​ថា ចាត់ចែង​ដោយ​អត្តនោម័ត​។

 

​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​លោក តាក វណ្ណ​ថា មាន​ច្រើន​គ​គោក ហើយ​បន្ទាប់ពី​បែកធ្លាយ​រឿង​ផ្ទៃក្នុង មន្ត្រី​តូចតាច​ដែល​ធ្លាប់​ត្រូវបាន លោកស្នងការ​ជាន់ក បានដាក់​ពាក្យបណ្តឹង​មកកាន់ ក្រសួងមហាផ្ទៃ​រួចហើយ ទើប​មាន​បញ្ជា​ឲ្យ​ក្រុមអធិការកិច្ច ចុះទៅ​ស្រាវជ្រាវ​ករណីនេះ​។ ទោះជា​មិនទាន់មាន​លទ្ធផល ឬ​មានការ​សង្ស័យថា លោកស្នងការ តាក វណ្ណ​ថា អាច​ចាយលុយ​ដែល​បានមក ពី​អំពើពុករលួយ​ដើម្បីរ​ត់រក ខ្សែ​ទុយោ​ទប់​មុខតំណែង ក៏​មន្ត្រី​តូចតាច​យល់ថា ថ្នាក់លើ​មិនគួរ​រក្សាទុក លោក តាក វណ្ណ​ថា ឲ្យ​កាន់តំណែង​ជា​ស្នងការ នគរបាល​ខេត្ត​ព្រះសីហនុ​ទៀត​ទេ ព្រោះ​ជម្លោះផ្ទៃក្នុង​កំពុងតែ​ពុះកញ្ជ្រោល ឈានដល់​ការបែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង គួរ​ឲ្យ​ព្រួយបារម្ភ​៕

Wat-Vatha Wat-images

 

Leave a Reply

(*) Required, Your email will not be published