បុរស​ពោះម៉ាយ​ក្លាយជា​អ្នកទោស​ស្នេហា ពេល​ម្តាយ​អូន​មក​ទាន់​

, , Leave a comment

ខេត្តបាត់ដំបង ៖ ភាព​ផ្អែមល្ហែម​រវាង​បុរស​ពោះម៉ាយ និង​ស្ត្រី​មេម៉ាយ​មួយគូរ​ចេះតែ​បន្ត​លួចលាក់​រួមមេត្រី​គ្នា​នៅផ្ទះ​ខាង​ស្រី​ជា​ច្រើនដង ប៉ុន្តែ​អាទិ៍​កំ បាំ​ង​​បាន​បែក យ​នៅពេលដែល​ម្តាយ​ខាង​ស្រី​តាម​ទាន់ ។ ហេតុ​ការ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី ២៧ ខែសីហា​ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រាល ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

 

​រឿង​ស្នេហា​ដ៏​ពុះកញ្ជ្រោល​រវាង​បុរស​ពោះម៉ាយ​និង​ស្ត្រី មេម៉ាយ​មួយគូរ​នេះ មិនអាច​លាក់បាំង​ពី​ភ្នែក​អ្នក​ដ៏​ទៃ​បានយូរ​អ​ង្វែ​ល​ឡើយ​។ ជាក់ស្តែង​កាល​ពី​​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​២៧ សីហា កន្លងទៅនេះ​ខណៈ​ពួកគេ​កំពុងតែធ្វើកា​រួមភេទ​នៅក្នុង​ផ្ទះបាយ ស្រាប់តែ​ម្តាយ​ខាង​ស្រី​ទៅ​ទាន់​ក៏​បង្ខំ​ឲ្យ​កូន​ខ្លួន​ប្តឹង​សម្ថ​ត កិច្ច​ចាប់​តួរ​អង្គ​ខាង​ប្រុស​យកទៅ​ដាក់គុក ធ្វើ​ឲ្យ​ស្នេហា​ដ៏​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​មួយ​គួរ​នេះ​ក្លាយទៅជា ទឹកខ្មេះ នឹងធ្វើ​ឲ្យ​តួរ​អង្គ​ខាង​ប្រុស​ក្លាយទៅជា​អ្នកទោស ស្នេហា ។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ជនរងគ្រោះ ឈ្មោះ យឿ​ត ណឿ​ត រស់នៅ​ភូមិ​ឃុំ​ខាងលើ​មានមុខរ​បរជាកសិក​រ ជា​ស្ត្រី​មេម៉ាយ​កូន ៣ បាន​ប្តឹ​ចោទប្រកាន់​បុរស​ពោះម៉ាយ ឈ្មោះ សា វុទ្ធី ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​ស៊ីឈ្នួល​គេ​តាម​ភូមិ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ថា​បាន​ចាប់រំលោភ​ខ្លួន​ជា​បន្តបន្ទាប់​សម្រេចបាន​៤​ដង កាលពី​យប់​ថ្ងៃទី ២៣ ដល់ ២៦ ខែសីហា ឆ្នាំ​២០១​។​

លោកក៏បាន​បន្ត​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​នេះ លោក​បាន​ឲ្យ​កម្លាំង​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ល្ងាច ថ្ងៃទី​២៧​ខែសីហា ដើម្បី​នាំ​យកមក​សាកសួរ​ ។​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​នាង​បានសម្រេច​ចំនួន​៤​ដង​ពិតប្រាកដ​មែន ខណៈ​ក្រោយ​ពេ​ល​​ផឹកស៊ី​រួច​នៅផ្ទះ​ខាង​ស្រី នឹងមាន​ការព្រមព្រៀង​គ្នា​គ្មាន​ការបង្ខិតបង្ខំ​នោះទេ តែ​ដោយ​ម្តាយ​និង​បងប្អូន​ខាង​ស្រី​បាន​ទៅ​ទាន់ ក៏​បង្ខំ​ឲ្យ​នាង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួនគេ​តែម្តង​។​

 

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ រួចមក លោក​អធិការ​ស្រុក​បាន​បញ្ជារ​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំ​ណុំ​រឿ​ង​​បញ្ជូន​ខ្លួន ទៅ​ស្នងការ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២៩​ខែសីហា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

 

T-0491-1

 

Leave a Reply

(*) Required, Your email will not be published