មន្ត្រី​យោធា​ស័ក្តិ​៥ យក​កាំភ្លើង បាញ់សម្លាប់​ខ្លួនឯង ដើម្បី​ដោះស្រាយ​បញ្ហា​

, , Leave a comment

​ខេត្តកណ្តាល ៖ មន្ត្រី​យោធា​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម នៃ​បន្ទប់​ផ្ទះជួល​មួយកន្លែង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ ខណៈពេលដែល​បានឮ​ស្នូរ​កាំភ្លើង​លាន់​ឡើង ។ ហេតុការណ៍​បាញ់សម្លាប់​ខ្លួនឯង​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៣០ សីហា ២០១៣ នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

 

​មន្ត្រី​យោធា​ម្នាក់នេះ​ឈ្មោះ​សឹង ថន អាយុ​៤១​ឆ្នាំ មាន​ឋានៈ​ជា​វរសេនីយ៍ឯក បម្រើការ​នៅ​អង្គភាព​អង្គរក្ស ផ្នែក​ការិយាល័យ​ភស្តុភា​បាន​ប្រើ​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង​ម៉ាក ឡុ​ក គឺ​បាញ់​ពីក្រោម​ចង្ការ​ធ្លាយ​ក្បាល​ដេកស្លាប់​ក្នុង​ថ្លុកឈាម ដែល​ភ្លាមៗ​នោះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​នាំគ្នា រត់​មក​ចោមរោម​មើល ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច ។​

 

​ពាក់ព័ន្ធ​នឹង​អត្តឃាត​កម្មនេះ មូលហេតុ​ត្រូវបាន​អ្នកជិតខាង និង​សាច់ញាតិ​ធ្លោយ​ឱ្យដឹងថា លោក​វរសេនីយ៍ឯក សឹង ថន មួយរយៈ​នេះ​បាន​រកស៊ី​ខាត​ឡុងចុង និង​ខ្ចីបុល​គេ​ច្រើន ដូច្នេះ​អាច​ថា បណ្តាលមកពី​រកស៊ី​ខាត និង​ជំពាក់​លុយ​គេ​ច្រើន​នេះឯង ទើប​គាត់​បញ្ចប់ជីវិត​ដោយ​ប្រើ​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង​បែបនេះ​ទៅ ។​

 

​ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួចហើយ សមត្ថកិច្ច បានរៀបចំ​ចាត់ចែង​ប្រគល់​សព​ជនរងគ្រោះ ទៅឱ្យ​ស្ដ្រី​ជា​ប្រពន្ធ និង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

hh (1) hh (4) hh (3) hh (2)

 

Leave a Reply

(*) Required, Your email will not be published