សមត្ថកិច្ច​ចុះ​ឆែកឆេរ និង​ចាប់​ឃាត់ខ្លួនជនជាតិ​ចិន ៦ ​នាក់ ​និង​ស្ត្រី​ខ្មែរ​ ៤ នាក់​​ ពីបទភ្នាល់ល្បែងតាម​ប្រព័ន្ធអ៊ិន​ធឺ​ណែ​ត

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាល​រសៀល​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៣ នេះ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម នៃ​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​សំណាក់​ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហៀ​ង សុភ័ក្ដ្រ និង​លោក​ឧត្ដមសេនីយ៍ទោ អ៊ី សុ​ភី បានធ្វើ​ការចុះ​ឆែកឆេរ​វិឡា​លេខ ៣២ ផ្លូវ​លេខ ២៨២ សង្កាត់​បឹង កេងកង​ទី​១ ខណ្ឌចំការមន​។

 

ការចុះ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ បាន​ចាប់​ឃាត​ត់​ខ្លួន​ជនជាតិ​ចិន​ទាំង ៦ នាក់​និង​ស្ត្រី​ស្ដ្រីជន​ជាតិខ្មែរ​៤​នាក់ ដែល​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​។​

 

​បើ​យោងតាម​សមត្ថកិច្ច ក្រៅពី​ការ ឃាត់ខ្លួន​ពួកគេ សម្ភារៈ​មួយចំនួនទៀត​ដូចជា​កុំព្យូទ័រ​ជាដើម ត្រូវបាន រឹ អូស ។ បច្ចុប្បន្ន​បុរស​ជនជាតិ​ចិន​ទាំង ៦​នាក់ ត្រូវបាន បញ្ជូន​ខ្លួន​ទៅ​សួរនាំ​បន្ដទៀត នៅ​នាយកដ្ឋាន ប្រឆាំង​ភេរវកម្ម ក្រសួងមហាផ្ទៃ​ដើម្បី ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

 

​ក្រោយពី​ចុះបង្ក្រាប និង ចាប់ខ្លួន​ជនជាតិ​ចិន នៅផ្ទះ​វិឡា​ខាងលើ កម្លាំង​នគរបាល   ដឹកនាំ​ដោយ​តំណាង អយ្យការ​ដដែល  បាន​បន្ដ​ប្រតិ​ប​ត្ដិ​ការចុះទៅ​ឆែកឆេរ និង ចាប់ខ្លួន​បន្ដទៀត​នៅផ្ទះ​លេខ​៤៨ ផ្លូវ​លេខ ៣០៦ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ៕

hh (2) hh (3) hh (1)

 

Leave a Reply

(*) Required, Your email will not be published