ក្រលេកមើល​អ្នកស៊ីឈ្នួល​កាន់ទុក្ខ នៅ​ប្រទេស​ចិន​

, , Leave a comment

​ប្រទេស​ចិន ៖ សហគ្រិន​ជនជាតិ​ចិន​ទើបតែ​បើក​បង្កើត​នូវ​ពា​ណិ​ជ្ចក​ម្ម​ថ្មី​មួយ ដែល​អាច​ឲ្យ​លោកអ្នក​ចំណាយ​ប្រាក់ ជួល​អ្នក​កាន់ទុក្ខ​ដើម្បី​មក​សម្ដែង ធ្វើ​ជា​​យំសោក​ក្នុង​ពី​ធី​បុណ្យសពធ្វើ​ហាក់ដូចជា​សាច់ញាតិ​សំខាន់​ណា​ម្នាក់ របស់​ពួកគេ​បាន​ស្លាប់បាត់​បង់ជីវិត​អីចឹ​ង​ដែរ ។​ Li Chin បុរស​ជនជាតិ​ចិន អាយុ​៣៦​ឆ្នាំ ដែល​រស់នៅ Tianjin ភាគ​ខាងជើង ប្រទេស​ចិន គឺជា​ថៅកែ​ក្រុមហ៊ុន​មួយ ដែលមាន​បុគ្គលិក​ចំនួន ៣០​នាក់ ធ្វើជា​តួ​សម្ដែង នៅក្នុង​ពី​ធី​បុណ្យសព​ផ្សេងៗ ។​

 

​សម្រាប់​កញ្ចប់​សេវា របស់​ក្រុមហ៊ុន​នេះ គឺមាន​បុគ្គលិក ដែល​សម្ដែង​ជា​អ្នក​កាន់ទុក្ខ ចំនួន ៤ នាក់ ក្នុងតម្លៃ​ប្រមាណ $4០០ ក្នុង​រយៈពេល​មួយ​ម៉ោង ។ Li Chin ក៏បាន​បញ្ជាក់ដែរថា គាត់​បាន​បង្រៀន​បុគ្គលិក​របស់គាត់ ឲ្យ​ចេះ​ធ្វើជា​ស្រែក​ទ្រហោយំ រៀបរាប់​ពី​ទុក្ខសោក ដូចជា​បាត់បង់​នូវ​សាច់ញាតិ​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​បរិយាកាស កាន់តែ​មើលទៅ គួរ​ឲ្យ​សោកសង្រេង និង​អ​ណោ​ច​អ​ធ័​ម ចំពោះ​សាច់ញាតិ​អ្នកស្លាប់​ក្រៃលែង ៕

cryingtaiwan professional-mourners-in-Chinese-funerals

 

Leave a Reply

(*) Required, Your email will not be published