មនុស្ស​ ៤១​ នាក់​ស្លាប់ ក្នុង​ឧ​បទ្ទវ​ហេតុ​ធ្លាក់​រថយន្តនៅ​ប្រទេស​គេន​យ៉ា​

, , Leave a comment

ប្រទេស គេ​ន​យ៉ា ៖ យ៉ាងហោចណាស់មនុស្ស​ ៤១​ នាក់​ស្លាប់ ក្នុង​ឧ​បទ្ទវ​ហេតុ​ធ្លាក់​រថយន្ត​ដឹក​អ្នកដំណើរ​ក្នុង​តំបន់​ភាគ​ខាងលិចរដ្ឋធានី Nairobi ប្រទេសគេ​ន​យ៉ា​។ នេះ​បើ​យោងតាម​ការលើកឡើងរបស់​មន្ត្រី​កាកបាទក្រហម ប្រចាំ​ប្រទេសគេ​ន​យ៉ា ​កាលពី​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍ កន្លងទៅ ។​

 

តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន AFP ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣​នេះ​ បាន​ឲ្យ​ដឹង​​ថា ​រថយន្ត​មួយ​នេះ​បានធ្វើ​ដំណើរ​ពី​ទីក្រុង Nairobi ទៅកាន់ Homa Bay ខណៈដែល​រថយន្ត​នេះ​បាន​រអិល​ធ្លាក់​ពីលើដងផ្លូវ និង​ធ្លាក់​តាម​ជំរាល​ផ្លូវ​ ហើយ​នេះ​ជាហេតុ​ការណ៍ដ៏​អាក្រក់​មួយ ហើយ​សាកសព​បាន​រាយប៉ាយ​​ពាសពេញ​កន្លែងកើតហេតុ​។​​ វា​ពិបាក​ក្នុងការ​ប្រាប់​ពីអ្វី​ដែល​បាន​កើតឡើង​ណាស់ តែមាន​ការ​ចង្អុល​បង្ហាញថា គ្រោះថ្នាក់​នេះ​បណ្តាលមកពី​ការ​ធ្វើ​ដំ​ណើរ​ហួស​​ល្បឿន​កំណត់ និង​ការផ្ទុក​ហួស​ចំណុះ​។​

 

​ដោយឡែក​ប៉ូលីស​បាន​ប្រាប់​សារព័ត៌មាន​ថា អ្នកបើកបរ​អាច​នឹង​ងងុយគេង ពេល​កំពុង​បើកបរ​ ។ ​ប្រភពដដែល​បាន​ឲ្យ​ដឹងថា មនុស្ស​៤១​នាក់​ស្លាប់ និង​២៧​នាក់​រងរបួស​។ ប្រភពព័ត៌មាន​ពី​សំ​​ណាក់​កាកបាទក្រហម បាន​ឲ្យ​ដឹងថា​ហេតុការណ៍ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​ពីរ​​យប់ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ១៦០​គីឡូ​ម៉ែត ភាគ​ខាងលិច​នៃ​ទីក្រុង​៕​

CH-0530

 

Leave a Reply

(*) Required, Your email will not be published