ជិះ​ម៉ូតូ​លឿន​ក្នុងស្ថានភាព​ស្រវឹង ធ្លាក់ចូល​ជង្ហុក​ដួល​បែក​មុខ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ឈាម​ហូរ​ស្រោច​ពេញមុខ ខណៈ​បើក​ម៉ូតូ​លឿន​ទៅ​ធ្លាក់​ជង្ហុក​ក្នុងស្ថានភាព​ស្រវឹង​បណ្តាល​ឲ្យ​ដួល ជាច្រើន​ត្រឡប់ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។ ហេតុ​ការ​ណ៌​ជិះ​ម៉ូតូ​ស្រវឹង​ដួល​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ រសៀល​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ស្រវឹង​ដួល​នោះ​មានឈ្មោះ ស៊ឹម ហំ ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង ។​

​តាម​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក​សេ ១០០ កូរ៉េ ពណ៌​ក្រហម បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង តាមផ្លូវ​ក្រាល​កៅស៊ូ ក្នុង​ល្បឿន​យ៉ាង​លឿន​ពេលមកដល់​ចំណុចកើតហេតុ​បានគេច​និង​ជង្ហុក​មួយ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​អូស​ជាច្រើន​ត្រ ឡប់ រងរបួស​ហូរឈាម​ស្រោច​ពេញមុខ​តែម្តង ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យមក សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តែម្តង ៕ ​

dsc07047

 

Leave a Reply

(*) Required, Your email will not be published