ជនសង្ស័យពីរ​នាក់ឆក់​កាបូបបានសម្រេច​ពីជនបរទេស ពេល​កំពុងជិះ​ម៉ូតូ​កង់​បី​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនបរទេស​៤​នាក់​ត្រូវបាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​បានសម្រេច​រួច​គេចខ្លួន​ដោយ​សុ​វត្តិភាព ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​២០​នាទី ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​វត្ត​ឧណ្ណាលោម តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​


​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជន បរទេស​៤​នាក់​ប្រុស​ម្នាក់ និង​ស្រី​៣​នាក់ ជិះ​រ៉ឺម៉ក​កង​បី តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ចំណុចកើតហេតុ ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​ឆក់យក​កាបូបស្ពាយ​ពី​ជនបរទេស​ទាំងនោះ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​តែម្តង ។ ដោយ​នៅក្នុង​កាបូប​នោះ​មាន លិខិតឆ្លងដែន និង​លុយកាក់​មួយចំនួន​។​

 

​សាក្សី​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​តាម​ចាប់​ជនសង្ស័យ​មក​ដាក់ទោស​តាមផ្លូវ​ច្បាប់ ៕

gg (1) gg (3) gg (2)

 

Leave a Reply

(*) Required, Your email will not be published