ប្រទេសម៉ាឡេស៊ី ៖ នៅក្នុងកម្មវិធីប្រកួតប្រជែងជ្រើសរើស បវរកញ្ញាឯកម៉ាឡេស៊ី ប្រចាំឆ្នាំ ២០១៣នេះ នាង Melinder Kaur Bhullar បានទទួលជ័យលាភី ក្លាយជាបវរកញ្ញាឯករបស់ប្រទេសម៉ាឡេស៊ី ដោយកម្មវិធី Miss Malaysia World 2013 នេះ បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២ ខែសីហាកន្លងទៅ នៅឯសណ្ឋាគារ Corus Hotel Kuala Lumpur ។
នាង Melinder Kaur Bhullar មានអាយុ ២០ ឆ្នាំ កម្ពស់ ១.៦៧ម៉ែត្រ នឹងបន្តតំណាងជា បវរកញ្ញាឯកម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Miss World 2013 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ នៅទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ី ដោយមានបវរកញ្ញាឯកមកពី ១១៥ប្រទេស ទូទាំងពិភពលោកចូលរួម៕