ស្ត្រី​ម្នាក់​បាន​ស្លាប់ ខណៈដែល​រថយន្ត​វី​ហ្គោ​បុក​រះ​ម៉ូតូ ៣ គ្រឿង​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​វី​ហ្គោ បុក​ជាមួយនឹង​ម៉ូតូ បណ្តាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​ក​ន្លែ​ង ហើយពីរ​នាក់​ទៀត​រង​របួសធ្ងន់ ។ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ១៥ នាទី យប់​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​សណ្ឋាគារ​ប៉ោយប៉ែត​ផាស ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២   សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

 

​តាម​ប្រភពពី​សាក្សី​ដែល​បានឃើញ​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​ហេតុ​គេ​ឃើញ​រថយន្ត​វី​ហ្គោ ពណ៌​ស ១ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2A-2841 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ពេលធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ល្បឿន​ទៅបុក​ម៉ូតូ ២ គ្រឿង ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​ស្លាប់បាត់​បង់ជីវិត ហើយ​រថយន្ត​ក៏​បន្ត​បុក​រះ​ម៉ូតូ ១ គ្រឿង ទៀត​ដែល​ចត​ក្បែរ​ចិញ្ចើមផ្លូវ ។ ក្រោយពេល​បង្កហេតុ​រថ​យន្ត​បាន​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។

 

​នៅក្នុង​ហេតុការណ៍​នេះ ស្ត្រី​ឈ្មោះ នូ ភិរម្យ ភេទ​ស្រី អាយុ ២៨​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​។ ចំណែក​ជនរងគ្រោះ​នេះ ទី​១​ឈ្មោះ រ៉ា​ឌី ភេទ​ប្រុស រងរបួស​ធ្ងន់ ទី​២​ឈ្មោះ តុល វុទ្ធី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ របួសធ្ងន់ អ្នក​ទាំង​២ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

 

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ក៏បាន​ចុះទៅ​អន្តរាគមន៍ ដោយបាន​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ដើម្បី​ស្ទាក់ចាប់​រថយន្ត​បង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

hh (3) hh (2) hh (1)

 

Leave a Reply

(*) Required, Your email will not be published