នាយករដ្ឋមន្ត្រីថៃ ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន

, , Leave a comment

ប្រទេស​ថៃ ៖ នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ប្រកាសថា លោកស្រី​មានទ្រព្យ​សម្បត្តិ​គិត​ជា​ទឹកប្រាក់ គឺ៦២៨.៦លាន​បាត ស្មើនឹង១៩ ៥៤៣ ១៧៤ ដុល្លារ​អាមេរិកហើយ​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​បំណុល​មាន​ចំនួន ២៧លាន​បាត ស្មើនឹង ៨៣៩ ៤៣០ ដុល្លារ​អាមេរិក។ លោកស្រី យី​ង​ឡាក់ បាន​ប្រាប់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​របស់​ប្រទេស​ថៃ យ៉ាង​ដូច្នោះ កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Nation។

 

យោងតាម​ប្រភព​ដដែល លោកស្រី យី​ង​ឡាក់ បាន​និយាយថា លោកស្រី​បាន​ទិញ​ដី​មួយចំនួន​ដែលមាន​តម្លៃ២៧លាន​បាត ក្នុង​តំបន់ បឹង​គុម ស្ថិតក្នុង​ក្រុង​បាងកក ដោយបាន​ខ្ចីប្រាក់​ពី​ការលក់​ភាគហ៊ុន​ដែល​គេ​ជឿថា​ជា​កម្មសិទ្ធិ​របស់​បងប្រុស​របស់លោក​ស្រី គឺ​លោក​ថាក់ស៊ីន។

 

កាលពី​ម្សិលមិញ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​របស់​ប្រទេស​ថៃ បាន​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​លំអិត ទាក់ទង​នឹង​ទ្រព្យសម្បតិ្ត​របស់​សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ នាពេល​បច្ចុប្បន្ន។ យោងតាម​ប​ញ្ចី សមាជិក​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Phongthep Thepkanjana ក្នុងនោះ លោក​បានរាយការណ៍ថា មានទ្រព្យ​សម្បត្តិ គិត​ជា​ទឹកប្រាក់​ចំនួន៣ពាន់​លាន​បាត ស្មើនឹង៩៣ ២៧០ ០០០ ដុល្លារ​អាមេរិក៕

73575_617750088258476_504598347_n

 

Leave a Reply

(*) Required, Your email will not be published