ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ ២ ​នាក់បាន​ស្លាប់​ និង​របួស​ ៨​ នាក់​​ ក្នុង​ហេតុ​ការណ៍​អូប័រ បុកជាមួយ​ទូក​នេ​សាទ​

, , Leave a comment

ប្រទេសថៃ ៖ ភ្ញៀវ​ទេសចរ​ជា​ជនជាតិ​ចិន​ពីរ​នាក់​បាន​ស្លាប់ និង​ ៨ ​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ឧបទ្ទវ​ហេតុ អូប័រ​ដឹក​ទេសចរ​មួយគ្រឿង​បាន​ទៅបុក​ជាមួយ​ស្លាបចក្រ​កា​ណូ​ក​ទេសចរ​ណ៍​មួយគ្រឿង​ទៀត ដែល​ចត​ចោល​នៅ​តំបន់​ទេសចរ Bali Hai របស់​ប្រទេស​ថៃ កាលពី​ម្សិលមិញ​។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍​។​

 

​ប្រភព​បាន​ឲ្យ​ដឹងថា កាណូត​ទេ​ចរណ៍ដែល​គេ​ចត​ចោល​មួយគ្រឿង​នោះ មាន​ប្រវែង​ ២០០ ​ម៉ែត្រ ហើយ​ហេតុការណ៍​នោះបាន​កើតមានឡើង នៅវេលា​ម៉ោង​ប្រមាណ​ ១៣ ​និង ​៤៥ ​នាទី​រសៀល។ រីឯ​អូប័រ​ដែល​បង្កហេតុបាន​ផ្ទុក​ទេសចរ​ជនជាតិ​ចិន​ ២០ ​នាក់​មុនពេល​កើតហេតុ ហើយ​មានបំណង​ដឹក​អ្នកដំណើរ​ទាំងនោះទៅ​ក្រុង​ប៉ា​តា​យ៉ា​ ។​ ​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹងថា អ្នក ស្លាប់​ជា​ជនជាតិ​ចិន​ទាំងពីរ​នាក់​នោះ ម្នាក់​ឈ្មោះ Dong Feiyue អាយុ​៣០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Zhang Tao អាយុ​២៩​ឆ្នាំ​។ រីឯ​អ្នករបួស​ទាំង​៨​នាក់ រួមមាន​ទាំង​អ្នកបើកបរ​អូប័រ​ផងដែរ​៕​

536220

 

Leave a Reply

(*) Required, Your email will not be published