Lady Gaga លេង​ស្ទីល​សឹងតែ​អាក្រាតកាយ ក្នុង​កម្មវិធី​ MTV Video Music Awards

, , Leave a comment

Lady Gaga បានធ្វើ​ឲ្យ​ទស្សនិកជន និង​មិត្ត​រួម​អាជីព​ចា​ប់អា​រម្មណ៍​​​យ៉ាង​ខ្លាំងចំពោះ​ការសម្តែង​របស់​នាង ក្នុង​កម្មវិធី​ MTV Video Music Awards កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។ ​សម្លៀកបំពាក់​របស់​នា​ង​នៅពេល​សម្តែង​សឹងតែ​ស្រាត​ទៅហើយ ដោយ​បញ្ចេញ​សាច់​កំប៉េះគូទ​ដ៏​សខ្ចី​របស់​នាង​។ ពេល​បញ្ចប់​ការសម្តែង នាង​បាន​ទៅ​កន្លែង​អង្គុយ​នៅមុខ​ឆាក​ធ្វើ​ព្រងើយ​។​

 

​តារាចម្រៀង​Taylor Swift និង​Selena Gomez មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញ​នាង​Lady Gaga មិនបាន​ដូរ​សម្លៀកបំពាក់ ហើយ​ថែមទាំង​សម្ញែង​កំប៉េះគូទ ដាក់​ពួកនាងៗ​ទៀតផង​។ ​ក្នុង​កម្មវិធី​នោះ Lady Gaga សម្តែង​មិន​ចាញ់​នាង​Miley Cyrus នោះទេ​។ នាង​បាន​ឡើង​ច្រៀង​បទ​Applause ដែលជា​បទ​ថ្មី នៅក្នុង​អាល់​ប៊ុ​ម​Artpop បទ​នេះ​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង បន្ទាប់ពី​តារាចម្រៀង​ដែល​គេ​ដាក់ឈ្មោះ ជា​ម្តាយ​របស់​សត្វ​ចម្លែក​រួប​នេះ ស្ងប់ស្ងាត់​ក្នុង​ការចេញ​អាល់​ប៊ុ​ម​ជិត​ពីរ​ឆ្នាំ​៕​

lady (1) lady (2) lady (3) lady

 

Leave a Reply

(*) Required, Your email will not be published