​ឃិត សំ​ម៉ាលី​ស តារា​ទទួលបាន​កាដូ​ញឹក​បំផុត​

, , Leave a comment

រាជធានីភ្នំពេញ ៖ កញ្ញា ឃិត សំ​ម៉ាលី​ស ជា​អតីត​តារាចម្រៀង​នៅ​ផលិតកម្ម “​ស្វាង​តារា​” នឹង​ទើប​ប្តូរ​ទ្រនំ​មកជ្រកកោន​ក្នុង​ផលិតកម្ម “​ដាយ​មែន​” បាន​រយៈពេល​ជិត​កន្លះ​ឆ្នាំហើយ​សព្វថ្ងៃ​កញ្ញា​ក៏​ជា​តារាចម្រៀង​ប្រចាំ​នៅ​ក្លឹប​កម្សាន្ត ថោ​ន ផងដែរ​។ ថ្មីៗ​នេះ​ត្រូវបាន​បុគ្គលិក​ក្នុង​ក្លឹប​មួយ​នេះ​និយាយថា ក្នុងចំណោម​តារាចម្រៀង​ស្រី​ទាំងអស់​ក្នុង​ក្លឹប ថោ​ន គឺ​មានតែ​កញ្ញា ឃិត សំ​ម៉ាលី​ស មួយរូប​ទេដែល​ទទួលបាន​កាដូ​ច្រើនជាងគេ​ពី​បុរស​អ្នកមានៗ​មក​កម្សាន្ត​នៅទីនេះ​។​

 

​ក្រោយពី​កញ្ញា ឃិត សំ​ម៉ាលី​ស បាន​ប្តូរ​កន្លែង​រកលុយ​ពី​ក្លឹប​កម្សាន្ត “​ស្ប៉ា​ក​” មក​ជ្រក​ក្រោម​ដំបូល​ក្លឹប​កម្សាន្ត “​ថោ​ន​” មកថ្មីៗ​នេះ​ ត្រូវបាន​អ្នក​ជិតដិត​នឹង​តារា​រូប​សម្រស់​ម្នាក់នេះ​និយាយថា បើ​និយាយ​ពី​តារាចម្រៀង​កំពុង​ត្រូវប៉ាន់ និង​រកលុយ​បាន​ច្រើន​ពី​អាជីព​ចម្រៀង​នៅក្នុង​ក្លឹប ថោ​ន នោះ​គឺ​ប្រហែលជា​គ្មាន​អ្នកណា​អាច​ប្រៀប​ជាមួយ​កញ្ញា ឃិត សំ​ម៉ាលី​ស បាន​ណាស់ ព្រោះ​នាង​ជាតា​រា​មាន​ហុងស៊ុយ​ជាងគេ​ ។

 

ប្រភព​ដដែល​នេះ​បន្តថា ទោះបី​តួលេខ​ទឹកប្រាក់​កញ្ញា ឃិត សំ​ម៉ាលី​ស រកបាន​ក្នុង​មួយ​យប់​ប៉ុន្មាន​ក្តី ប៉ុន្តែ​គេ​អាច​សន្និដ្ឋានបានថា នាង​រកបាន​ច្រើនជាងគេ​ក្នុងចំណោម​តារាចម្រៀង​ក្នុង​ក្លឹប​ទាំងអស់ ព្រោះ​ក្នុង​យប់ៗ​មាន​បុរសៗ​អ្នកមាន​លុយ​ជាច្រើនរូប​បានមក​កម្សាន្ត​សប្បាយ​នៅទីនេះ ហើយ​បានឱ្យ​កាដូ​ទៅ ម៉ាលី​ស មិនតិចជាង​ពី​បួន​ទៅ​ប្រាំ​នាក់​ទេ​ក្នុង​មួយ​យប់ ហើយ​កាដូ​ទាំងនោះ ភាគច្រើន​ជា​លុយ​ដុល្លារ ​ដាក់​ក្នុង​ស្រោមសំបុត្រ ឬ​ដាក់​ក្នុង​បាច់ផ្កា​ជួន​នាង​ដល់​លើ​ឆាក​តែម្តង​ ។ អ្នក​ផ្តល់ព័ត៌មាន​ក្រៅផ្លូវការ​ដដែល​នេះ​បន្តថា គ្រាន់តែ​កាដូ​បង្ហាញមុខ​ប៉ុណ្ណឹង​ទៅ​ហើ​យតែ​នៅមាន​កាដូ​ក្រោម​តុ​ជាច្រើន​ទៀត ព្រោះ​ពេល​តារា​ម្នាក់នេះ​ទៅ​អង្គុយ​ញ៉ាំ​អាហារ​ជាមួយ​ភ្ញៀវ​តែមួយ​ប៉ប្រិចភ្នែកកញ្ញា​ក៏​ទទួលបាន​លុយ​ធីប​មិនតិច​ទេ​ ។​

 

​ការ​ធ្លាយ​ចេញ​ព័ត៌មាន​នេះ ឃិត សំ​ម៉ាលី​ស បាន​ទទួលស្គាល់ថា នាង​ពិតជា​ឧស្សាហ៍​ទទួលបាន​កាដូ​ពី​បុរស​អ្នកមានៗ​ដែល​បានមក​កម្សាន្ត​នៅ​ក្លឹប “​ថោ​ន​” ពិតមែន ប៉ុន្តែ​នាង​ទទួល​យកតែ​លុយ​ទេ នាង​មិន​បានធ្វើ​អ្វី​ហួស​ពី​ព្រំដែន​ជា​នារី​ខ្មែរ​ឡើយ​។ កញ្ញា​បន្តថា ការងារ​ជា​អ្នកចម្រៀង​ គឺ​គេច​មិន​ផុតពី​រូបភាព​នេះឡើយ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​នៅ​យើង​ ។ បើ​យើង​មិន​ព្រមគេ​ក៏​មិន​ធ្វើ​អ្វី​​ហួសហេតុ​នោះដែរ ដូច្នេះហើយ​ការដែល​នាង​ទទួលយក​ប្រាក់​ក្នុង​កាដូ​នេះសូម​ទស្សនិកជន​កុំ​យល់ច្រឡំ​ថា នាង​ប្តូរ​នឹង​អ្វី​ឱ្យសោះ ព្រោះ​នាង​ក៏​តារាចម្រៀង​មាន​កិ​ត្ត​យស​ផងដែរ​៕

Khit (1) Khit (2) Khit (3) Khit (4) Khit (5) Khit

 

Leave a Reply

(*) Required, Your email will not be published