អ្នក​គ្រូ​អប់​រំ​ផ្លូវ​ភេទ​ម្នាក់​ រង​ការ​ចោទ​ប្រ​កាន់​​ពី​​បទ​​រំ​លោភ​​កូន​​សិស្ស​​អាយុ​ ១៤ ឆ្នាំច្រើន​​លើក

, , Leave a comment

សហរដ្ឋអាមេរិក ៖ អ្នកគ្រូ​ល្មោភកាម​ម្នាក់ ឈ្មោះ Rachelle Gendron ត្រូវបាន​តុលាការ​ចោទប្រកាន់ ពីបទ​រំលោភ​សេពសន្ថវៈ​ទៅលើ​សិស្ស​ប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់ ក្រោយពី​ព្រះរាជអាជ្ញាទើប​បានធ្វើ​ចោទប្រកាន់​អ្នកគ្រូ​បង្រៀន នៅឯ​សាលា​វិទ្យាល័យ Massachusetts អាយុ ២៧ ឆ្នាំ​រូបនេះ ពីបទ​រំលោភ​មកលើ​ក្មេងប្រុស​អាយុ​ផ្សេងៗ​គ្នា​កន្លងមក ។ ​នាង Gendron មកពី​ទីក្រុង Fitchburg, Mass ត្រូវបាន​តុលា​ករ​ចោទប្រកាន់​ពីបទ​ល្បួង​ក្មេងប្រុស​រំលោភ ស្ថិតក្រោម​អាយុ ១៦ ឆ្នាំ និង ៥ ករណី​នៃ​ការរំលោភ ដែល​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ទៅតាម​អាយុ​ផ្សេងៗ​គ្នា។​

 

​ព្រះរាជអាជ្ញា បាន​និយាយថា នាង Gendron និង​ក្មេងប្រុស​ម្នាក់ បាន​រួមភេទ​ជាមួយគ្នា ៣ លើក កាលពី​ខែធ្នូ ឆ្នាំ​២០១២ ក្នុងនោះ​កើតឡើង​ម្តង ក្នុង​ខែមករា និង​ម្តងទៀត ក្នុង​ខែមីនា ។ យោងតាម​ការចោទប្រកាន់ បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​អ្នកស៊ើប​អង្កេត ក៏បាន​រកឃើញ​សារ​ទូរស័ព្ទ​ជាក់ស្តែង និង​រូបថត​ជាច្រើន​សន្លឹក នៅក្នុង​ទូរស័ព្ទ​របស់​ក្មេងប្រុស​រូបនោះ បង្ហាញ​ឲ្យ​ឃើញ “​ស្ថានភាព​ននលគក​ជាមួយ​ប្រដាប់បន្តពូជ​ផ្សេងៗ​គ្នា និង​បញ្ចេញ​សុដន់​” ។​

 

​សូមបញ្ជាក់ថា អ្នកគ្រូ​បង្រៀន​ផ្អែក​សុខភាព និង​អប់រំ​ផ្លូវភេទ វ័យ ២៧ ឆ្នាំ​រូបនេះ ធ្វើការ​នៅ​សាលារៀន North Central Charter Essential ទីក្រុង Fitchburg (​សហរដ្ឋ​អា​មេ​រិ​) អស់​រយៈពេល ៥ ឆ្នាំ​មកហើយ ។​ ​គួរកត់សម្គាល់​ផងដែរ​ថា នាង Gendron ដែល​ពុំមាន​កំណត់ត្រា​បទឧក្រិដ្ឋ​ពីមុនមក​នោះ បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ កាលពី​ថ្ងៃ​សុក្រ ស្ថិតក្នុង​ទឹក​​មុខរលីង​រលោង​​គួរ​ឲ្យ​​អា​​ណិត និង​អង្វរ​សុំ​តុល​ការ​កុំ​ដាក់ទោស​ទណ្ឌ ចំពោះ​ការចោទប្រកាន់​ទាំងអស់នោះ​អី ដោយ​នាង​បានផ្តល់​ប្រាក់​ធានា​ក្រៅ​ឃុំ​ចំនួន ២ ពាន់​ដុល្លារ​អាមេរិក ។ ទោះជា​យ៉ាងណា នាង​នឹង​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​អ​ប្បរមា ១០ ឆ្នាំ ប្រសិនបើ​ទោសកំហុស​របស់​នាង ត្រូវបាន​រកឃើញ​នោះ ៕​

51373261f0b33bfb616b924782bd2ed3_M

 

Leave a Reply

(*) Required, Your email will not be published