​ទស្សនា​ផ្ទះ​ក្រឡាប់ នៅ​ប្រទេស​អាល្លឺម៉ង់​

, , Leave a comment

ប្រទេស​អាល្លឺម៉ង់​៖ លោក​ Dirk Oster រស់នៅក្នុង​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់​ លោក​ជា​អ្នកផ្តើមគំនិត​ក្នុង​ក្រុម​ដែល​បង្កើត​ផ្ទះ​ក្រឡាប់​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​ក្នុង​​សួនសត្វ​មួយ ក្នុង​ទីក្រុង​ Getorff​ ។ ការ​ឈរ​នៅលើ​ដំបូលផ្ទះដែល​បាន​ទ្រ​ដោយ​ធ្នឹម​ដែកថែប ដែលមាន​អ្វីៗ​ បញ្ច្រាស​ទាំងអស់ រួមទាំង​ចង្ក្រាន​បាយ បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ និង​បន្ទប់ដេក ផ្ទះ​នេះ​មាន​កម្ពស់​ ២៣​ ហ្វី​ត​ (៦,៩​មែត្រ​)​។ ខាងក្នុង​ផ្ទះ របស់របរ​ទាំងអស់​មានដូចជា​សា​ឡុង កន្លែង​លាងចាន ត្រូវបាន​ដាក់​នៅ​ចំ​លើ​ក្បាល​ភ្ញៀវទេសចរ ​។ គ្រែ តុ មា​ស៊ីន​ចំអិន​សាច់ រូបភាព និង​សា​ឡុង​ត្រូវបាន​ភ្ជាប់​ដោយ​ខ្ចៅ​ ៥០ ​គ្រាប់​។ គ្រឿង​សង្ហារ​រឹម​ដែល​ធ្ងន់​ជាង់គេ​គឺ ទូ​ដាក់​ខោអាវ​ដែលមាន​កញ្ចក់ វា​មាន​ទង្ង​ន់​ ១០០ ​ផោន​។ ​ផ្ទះ​នេះ​បាន​បញ្ជ​ប់​ការសាងសង់​រួចរាល់ ហើយ​បើក​ជា​ផ្លូវការ​ឲ្យ​ភ្ញៀវទេសចរ​ដែល​បាន​ចូលក្នុង​សួនសត្វ តាំងពី​ខែមីនា ឆ្នាំ​២០១០​មក​ម្លេះ​៕​

Home (5) Home Home (1) Home (2) Home (3) Home (4)

 

Leave a Reply

(*) Required, Your email will not be published