ស្រ្តី​ម្នាក់​បាន​ស្លាប់​ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​​រថយន្ត​ បុក​ជាមួយ​នឹង​ម៉ូតូ​

, , Leave a comment

​ខេត្តស្ទឹងត្រែង​ ៖ ស្ត្រីម្នាក់​បាន​ស្លាប់​​ក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ ដែលបាន​បណ្តាល​មកពី​រថយន្ត​ម៉ាក​តា​កូ​ម៉ា​​ជ្រុល​ចង្កូត​ទៅបុក​នឹង​ម៉ូតូ​ស្មាស់​ព​ណ៌ខ្មៅ​មួយ​គ្រឿង​ ។ ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​​កាលពី​ម៉ោង​ប្រមាណ​ ១០​ និង ​៣០ ​នាទី​យប់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣ នៅក្បែរ​អធិការ​រដ្ឋា​ន​ក្រុង​ស្ទឹងត្រែង ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

 

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​មាន​រថយន្ត​ម៉ាក​តា​កូ​ម៉ា ព​ណ៌​ស្ក មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-1462 បាន​បើក​ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន  លុះ​មកដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ទៅ​បុក​នឹង​ម៉ូតូ​ស្មាស់​ជិះ​គ្នាពីរ​នាក់​ប្តី​ប្រពន្ធ​យ៉ាង​ពេញទំហឹង​ក្នុង​ទិស​ផ្ទុយគ្នាបណ្តាល​ឲ្យ​ស្ត្រី​បាន​ស្លាប់​ភ្លាមយ៉ាង​អាណោច​អាធ័ម​។​

 

តាម​ការគូស​បញ្ជាក់ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​​ដែល​ស្លាប់​នោះ​មានឈ្មោះ ចំរើន ចំ​នឿន ភេទ​ស្រី អាយុ​ ២៣ ​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​រកា​កោង ខេត្តកណ្តាល មក​ស្នាក់នៅ​ក្រុង​ស្ទឹងត្រែង​ ។ ​ចំណែក​ឯ​ប្តី​ឈ្មោះ សួស គីម​បូរ អាយុ​ ២២ ​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម រងរបួស​ស្រាល​ ។

 

ក្រោយ​ពេល​កើត​​ហេតុ​ការណ៍អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​ស្រមោល​ បន្សល់​ទុក​រថយន្ត​​នៅ​កន្លែង​កើត​ហេតុ​តែប៉ុណ្ណោះ​។ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​វាស់​វែង​រួ​ច ក៏​បាន​យក​រថយន្ត បង្ក​ និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅស្នងការ​នគរបាល​ខេត្ត​ និង​ក​​សាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់​តាមផ្លូវ​ច្បាប់​៕

 412

 

Leave a Reply

(*) Required, Your email will not be published