ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ឡើង​ទ្រម​ខ្លួន​ ព្រោះ​ចូល​លូច​ទូរស័ព្ទ​ ក្នុង​ក្រុមហ៊ុន ​សេ​ម​ អូ​ហ្វី​ស​ អូ​តូ​ មេ​ហ្សិ​ន​

, , Leave a comment

រាជធានីភ្នំពេញ​ ៖​ «លួច​គេ​វា​គ្រាន់ បើ​គេ​ទាន់​វាក្រែល» នេះ​ជា​សុភាសិត​ដែល​ចាស់​ៗ​ តំណាល​តៗ​គ្នា​ ជាក់​ស្តែង​បុរស​​ម្នាក់​​សល់​ត្រឹម​តែ​ដង្ហើម​​ចង្រិត ខណៈ​ដែល​​​​ធ្វើ​សកម្មភាព​ ចូល​លួច​ទូរស័ព្ទ​ក្នុង​ក្រុមហ៊ុន​សេ​ម​ អូ​ហ្វី​ស​ អូ​តូ​ មេ​ហ្សិ​ន​ មិន​បាន​សម្រេច​ ហើយ​ទទួល​ការ​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​វាយ​​​ម្នាក់​មួយ​ដៃ​ ម្នាក់​មួយ​ជើង​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​ ៤​ និង​ ២០ ​នាទី​យប់​ថ្ងៃ​ទី​២៨​  ខែសីហា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្ដោយ​ ផ្លូវ​លេខ​១៩៩​ កែង​៣៣៨​ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ ២​ ខណ្ឌចំការមន​ ។​

 

​យោង​តាម​សេចក្ដីរាយការណ៍​ពី​​សមត្ថកិច្ច​​មូល​ដ្ឋាន​​ដែល​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​បានឃើញ​ជនសង្ស័យ​នោះ​ឡើង​ទៅ​លើ​អគារ​ក្រុមហ៊ុន​សេ​ម​ អូ​ហ្វី​ស​ អូ​តូ​ មេ​ហ្សិ​ន ​រួច​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ ៦ ​គ្រឿង​រួច​ ហើយ​បាន​ព្យាយាម​ចេញ​មក​វិញ​ដើម្បី​គេចខ្លួន​ ក៏​ប៉ុន្ដែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​ក៏​នាំ​គ្នា​ដេញ​ព័ទ្ធ​ចាប់​បាន​រួច​ក៏​ព្រួត​វាយ​បណ្ដាល​ ឱ្យ​រង​របួសធ្ងន់​ ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ តែ​ម្ដង​ ។ ​ជន​សង្ស័យ​ខាងលើ​ឈ្មោះ​សុខ​ លី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក។

 

ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​ សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ រង់ចាំ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំ​ រឿង​បញ្ជូន​បន្ដ​ទៅ​សាលាដំបូង​រាជធានី​ ភ្នំពេញ​ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ ៕

sam (1) sam (2) sam

 

Leave a Reply

(*) Required, Your email will not be published