ចាប់​បញ្ជូន​ខ្លួនបុរស​ម្នាក់ទៅ​ស្នងការ​ខេត្ត ករណី​រំលោភ​ក្មេងស្រីអនីតិជន​

, , Leave a comment

ខេត្ត​​បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល ស្រុក​មោង​ឬ​ស្សី ចាប់​បញ្ជូន​ខ្លួន​ ទៅ​ស្នងការ​ខេត្ត កាលពី​រសៀល ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣ ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​អាយុ​ ១៦ ​ឆ្នាំ រហូត​បានសម្រេច​កាលពី​វេលា​ម៉ោង ១ ​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​ ២៧ ខែសីហា នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះស្ថិតក្នុង​ក្រុម ទី​៩ ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ។​

 

តាម​របាយការណ៍​របស់​នគរបាល​ស្រុក​មោង​ឬ​ស្សី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលសមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ចម សា​វី ហៅ សាយ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ ក្រុមទី​៩ ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ។ ចំណែក ក្មេងស្រី​រងគ្រោះ មាន​អាយុ ១៦​ឆ្នាំ រស់នៅ​ជា មួយ​ជីដូន និង​ប្អូន​តូចៗ នៅ​ភូមិ​ជាមួយគ្នា​ខាងលើ ។​

 

យោង​​តាម​សម្តី​ក្មេងស្រី​រងគ្រោះបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ដេកលក់​ ៣​ នាក់​បងប្អូន ក្នុងផ្ទះហើយ​ជីដូន​រវល់​មក​ស៊ីឈ្នួល​គេនៅ​បាត់ដំបង មុនពេល​កើតហេតុជនសង្ស័យ​បាន​ដើរមក​គោះទ្វារ ហៅ​ក្មេង​រងគ្រោះ​ឲ្យ​បើកទ្វារ​ដោយបាន​ប្រាប់ថា អ៊ំ​យក​រប​ស់មក​ឲ្យក្រោយពី​ក្មេង​នោះបាន​បើកទ្វារ​ហើយ ជនសង្ស័យបាន​ចាប់​ហែក​អាវខោ​នាងរួច​រំលោភ​រហូតដល់​បា​ន​សម្រេច​ម្តង ។ លុះ​ព្រឹក​ឡើងនាង​បាន​ប្រាប់​អ្នក​ជិតខាង​ឲ្យ​ដឹង​រឿង ហើយ​ពួកគេ​បាន​ទូរស័ព្ទ​ប្រាប់​ជីដូន​ឈ្មោះ អ៊ី វុន អាយុ​ ៦៧ ​ឆ្នាំ នៅ​បាត់ដំបង​ឲ្យ​ដឹង​ដំណើររឿង បន្ទាប់មក​ជីដូន​បាន​ជិះ​រថយន្តទៅ​ស្រុក​មោង​ឬ​ស្សី​វិញ ពេលទៅដល់​ផ្ទះ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគម​ន៍​។

 

ក្រោយពី​សមត្ថកិច្ចបានទទួល​ពាក្យបណ្តឹង​ហើយ លោក​អធិការ​ស្រុក បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​នាំយកមក​សាកសួរ ។​ ប៉ុប្តែ​​ជនសង្ស័យ​មិន​ព្រម​សារភាពថា ខ្លួន​បាន​ប្រព្រឹត្ត​រំលោភ​នាង​ទេ តែ​ទោះជា​យ៉ាងណាតាម​ចម្លើយ​របស់ក្មេងរងគ្រោះ និង​វត្ថុតាង​មាន​ឈាមប្រឡាក់​ខោ​ជនរងគ្រោះ និង​ចម្លើយ​អ្នកជិតខាង​បាន​បំភ្លឺ​រួចមកលោកអធិការ​ស្រុក ដោយបាន​ការ​ឯកភាព​ពី​លោកស្នងការ​ខេត្ត លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញកសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យទៅ​ស្នងការ​នគរបាល​ខេត្តនៅ​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣​នេះ ដើម្បី​ចា​ត់​ការ​​តាមច្បាប់ ៕​

405

 

Leave a Reply

(*) Required, Your email will not be published