ចំ​ណាយ​ពេ​ល​​ប៉ុន​ណា​​ទើប​​មនុស្ស “​​ឈា​ន​ដល់​​​ចំណុច​កំពូល​​” ពេល​​រួម​​សិច​​?

, , Leave a comment

អង់​គ្លេស​ ៖ ​​សរី​រាង្គ​​ម​នុស្ស​​នៅតែ​​ជា​​រចនាសម្ព័ន្ធ​​ជី​វសា​ស្ត្រ​មួយ​​ដ៏​សែន​​ស្មុគ​ស្មាញ​ និង​​ពុំទាន់​​ត្រូវ​បា​ន​​រ​​កឃើ​ញ​​អ​ស់​ ។ បណ្តា​​ដំណើរ​ការ​​ប្រព្រឹត្ត​​​ទៅ​ខាង​​ក្នុង​​សរីរាង្គ​​​​យើ​ង​ម្នាក់ៗ ​មិន​​ដូច​គ្នា​ជា​មួយ​នឹង​​ពេ​ល​វេ​លា​​អូសបន្លាយ​ខុសៗ​​គ្នា ។​

-​ដំណើរការ "​ឈានដល់​ចំណុចកំពូល​" ២០​នាទី​ចំពោះ​ស្ត្រី​និង​៣​នាទី​ចំពោះ​បុរស​

​ការស្រាវជ្រាវ​ទាំងឡាយ​បង្ហាញថា តម្រេក​ដល់​កំពូល​មួយ​អាច​អូសបន្លាយ​ប៉ុន្មាន​វិនាទី​ដល់​កន្លះ​នាទី ។ ថ្វី​ត្បិត​ដូច្នេះ ពេលវេលា​ដើម្បី​សម្រេច​ដល់​ស្ថានភាព​នោះ​ខុសៗ​គ្នា ចំពោះ​ស្ត្រី​ជា​មធ្យម​ពី 10-20 នាទី ហើយ​ចំពោះ​បុរស​ត្រឹមតែ 2-3 នាទី ។​ ​ប៉ុន្តែ សាស្ត្រាចារ្យ John Studd វេជ្ជបណ្ឌិត​ផ្នែក​សម្ភព នៅ Landon (​អង់គ្លេស​) សម្តែង​ការ​មន្ទិល​អំពី​គំហើញ​ខាងលើ ។ តាម​លោក "​ចំណង់​ផ្លូវភេទ និង​តម្រេក​ដល់​កំពូល​ជា​ល្បាយ​មួយ​រវាង​ក្បាល បេះដូង និង​អ័រម៉ូន​" ។​

 

-​ដំណើរ​ការបង្ក​កំណើត ៣០​នាទី​

​ត្រូវ​ចំណាយពេល​តិច​បំផុត​កន្លះ​ម៉ោង​ទើប​មេជី​វិត​មួយ​បន្លាស់​ទី​ទៅដល់​មាត់ស្បូន និង​បង្ក​កំណើត​ជាមួយ​ពង​ក្នុង​បំពង់​នាំ​ពង ។ តាម​ការស្រាវជ្រាវ​រប​ស់​សកល​វិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​(​អាមេរិក​) ពង​រំ​ដោះចេញ​អ័រម៉ូន​មួយ​ប្រភេទ​ស្រូប​ទាញ​មេជី​វិត ដែលមាន​ប្រតិកម្ម​មិន​ដល់​១​វិនាទី​ផង ។ បណ្តា​បញ្ហា​អំពី​ការបង្ក​កំណើត​អាច​កើតឡើង​ប្រសិន​ពង​មិន​រំដោះ​គ្រប់​បរិមាណ​អ័រម៉ូន​ខាងលើ ឬ​កោសិកា​មេជី​វិត​មិន​ទទួលបាន​អ័រម៉ូន​នោះ ។​

ពេល​ពង​ត្រូវបាន​បង្ក​កំណើត ពេលវេលា​មានគភ៌​អាច​ប្រែប្រួល​យ៉ាង​ធំ​ពី ៣៧-៤២​សប្តាហ៍ ។ ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ស្ត្រី​មានគភ៌​ដែលមាន​អាយុ​ច្រើន​ឬ​លើស​ទម្ងន់​ច្រើន នោះ​នឹងមាន​លទ្ធភាព​មានគភ៌​រយៈពេល​វែង​ជាង ទោះបី​គេ​ពុំទាន់​ច្បាស់​មូលហេតុ ដោយសារ​អ្វី ។​

ការ​ប្រសូត​ធម្មតា​នឹងត្រូវ​បាន​រំញោច​សកម្មភាព​ពេល​សួត​របស់​ទារក​បាន​រីកចម្រើន​ពេញលេញ បញ្ចេញ​សញ្ញា​ទៅដល់​ស្បូន​ដើម្បី​ចាប់ផ្តើម​កន្ត្រាក់ ប៉ុន្តែ​បណ្ឌិត Vietoria Beckett មកពី​សកលវិទ្យា​ល័​ហ​សម្ភព​រាជវង្ស​អង់គ្លេស​ឲ្យ​ដឹងថា កត្តា​មួយចំនួន​ផ្សេងទៀត​ក៏​អាច​ឥទ្ធិពល​ដល់ពេល​វេលា​មានគភ៌​របស់​ស្ត្រី ។​

 

"​ប្រសិន​ស្បូន ត្រូវ​ប៉ោង​យ៉ាង​ធំ ឧ​ទា​រណ៍​ដូចជា​ក្នុងករណី​ស្ត្រី​មានគភ៌​កូនភ្លោះ ឬ​មាតា​កើត​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​មានគភ៌ ឬ​មាន​រលាក​ជុំវិញ​ស្បូន សញ្ញា​រំញោច​សម្រាល​អាច​ត្រូវបាន​បញ្ចេញ​យ៉ាង​ឆាប់​" អ្នកស្រី Beekett មាន​ប្រយោជន៍ ។​

 

​ថ្វី​ត្បិត​ទារក​ប្រសូត ក្នុងអំឡុង​ពី​សប្តាហ៍​ទី 37-42 ច្រើន​តែមាន​សុខភាព​ល្អ តែ​ការស្រាវជ្រាវ​មួយ​ប្រកាស​កាលពី​ឆ្នាំមុន​លើ​ទស្សនា​វ​ដ្តី British Medical រកឃើញថា ទារក​ត្រូវបាន​កកើត​នៅ​សប្តាហ៍​ទី​៣៧ ឬ​៣៨ ច្រើន​មានលទ្ធភាព​កើត​បញ្ហា​អំពី​សុខភាព​ដូចជា​ជំងឺហឺត ឬ​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ប្រក្រតី​ជាង ។​

 

​ក្នុងពេលនោះ ទារក​ប្រសូត​ក្រោយ​សប្តាហ៍​ទី ៤២ (​ច្រើន​ដោយសារ​រំញោច​បង្កើត ឬ​អន្តរាគមន៍​ដោយ​ការវះកាត់​) ប្រឈមមុខ​ជាមួយ​ហានិភ័យ​កើត​ជំងឺ​មិន​ប្រក្រតី​អំពី​ទង្វើ​ខ្ពស់ជាង យោងតាម​ការស្រាវជ្រាវ​របស់​ហុ​ល្លង់ ។ បាតុភូត​នេះ​ប្រហែល​ដោយសារ​ទារក​យ៉ាងច្រើន ច្រើន​ធំធាត់​ជាង អាស្រ័យហេតុនេះ​សុក​មិនអាច​ផ្គត់ផ្គង់​គ្រប់​អុកស៊ីហ្សែន និង​សារជាតិ​ជីវជាតិ​ចិញ្ចឹម​វា ៕

sex1_2419125b

 

Leave a Reply

(*) Required, Your email will not be published