សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ សុខា បិទ​បាំង​រឿង​​ភ្ញៀវ​ទេសចរណ៍​លង់​ទឹក​ស្លាប់​

, , Leave a comment

ខេត្តព្រះសីហនុ ៖ សណ្ឋាគារ​​លំដាប់​ផ្កាយ​ ៥ ​​ខេត្ត​ព្រះ​សីហនុ ​លាក់​កំបាំងរឿង​រ៉ាង​ដែល​ទាក់​ទង​​ករណី​​ស្ត្រី​​ម្នាក់​លង់​ទឹក​ស្លាប់​ក្នុង​​សណ្ឋាគារ​ ។ ​ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ ៦ ​ល្ងាច ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ​២០១៣ ​នៅ​ចំណុច​មាត់​ឆ្នេរ​ក្នុង​សណ្ឋាគារ សុខា ក្រុងព្រះសីហនុ ប៉ុន្តែ​ត្រូវបាន​ខាង​សណ្ឋាគារ​ព្យាយាម​លាក់បាំង​រឿងនេះមិន​ឲ្យ​លេចឮ​ទៅខាង​ក្រៅ​នោះទេ។

 

តាម​ប្រភព​ពី​សាច់ញាតិ​របស់​ជនរងគ្រោះ​ម្នាក់​បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ ឈួ​រ អៀង​គៀង អាយុ ៦៦​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ មាន មុខរបរ​ជា​អាជីវករ ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅក្នុង​សណ្ឋាគារ​សុខា ក្រុងព្រះសីហនុ ដោ​យមក​ធ្វើការ​កម្សាន្ត​ជា​លក្ខណៈ​ក្រុមគ្រួសារ ។ ជុំវិញ​ករណី​មាន​ភ្ញៀវ​លង់ទឹក​ស្លាប់​ខាងលើ ត្រូវបាន​សណ្ឋាគារ​បិទបាំង​មិន​ឲ្យ​បែក​ឮ​ចេញទៅ​ខាងក្រៅ នោះទេ ដោយ​ហាម​មិន​ឲ្យ​សមត្ថកិច្ច​និង​ក្រុមអ្នកកាសែត​ចុះ​យក​ព័ត៌មាន ឬ​ថតរូប​នោះទេ ដោយ​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​របស់គេ ហើយ​ថែមទាំង​បាន​ប្រាប់​ទៅខាង​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ជនរងគ្រោះ កុំ​ផ្តល់​បទសម្ភាសន៍ ឬ និយាយ​អ្វី​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​សោះ​។​

 

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ខាង​ភាគី​សណ្ឋាគារ​បាន​ប្រើល្បិច​ជម្លៀស​សាកសព​ចេញពី​កន្លែងកើតហេតុ ដោយបាន​បញ្ជូន​តាមរ​ថ​យន្ត​ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ចំការចេក ប៉ុន្តែ​តាម​ការពិត​ជនរងគ្រោះ​បាន​ស្លាប់​ដាច់ខ្យល់​តាំងពី​ក្នុង​សណ្ឋាគារ មកម្ល៉េះ​ ។​ ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការហួសចិត្ត​យ៉ាងខ្លាំង មិនគួរ​សណ្ឋាគារ​ដែល​ជាប់​លំ​ដា​ប់​​ផ្កាយ​៥ បែរជា​ខ្វះ​ការយកចិត្ត​ទុក​ចំពោះ​សុវត្ថិភាព​ភ្ញៀវ​បែបនេះ​សោះ ។

បច្ចុប្បន្ន​សាកសព​រប​ស់ជន​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​រាជធានី​ភ្នំពេញ ៕

402

 

Leave a Reply

(*) Required, Your email will not be published