សមត្ថកិច្ច​ថៃ​បញ្ជូន​សាកសព​ពលករ​ខ្មែរ ​ជួប​គ្រោះថ្នាក់​ចរចា​ចរមក​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​

, , Leave a comment

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖​ សាក​សពព​លករខ្មែរ​មាន​​ត្រូវបាន​សមត្ថកិច្ច​នៃ​ប្រទេសថៃ​ បាន​បញ្ជូន​​​មក​ឲ្យ​ក្រុម​គ្រួសារ​ កាល​ពី​​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ហើយ​បាន​​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ក្រុង​បាងកក​ ប្រទេស​ថៃ​ ដោយសារ​របួស​ធ្ងន់​ធ្ងរ​ពេក​បាន​ស្លាប់​បាត់​បង់​ជីវិត​។​

 

គួរបញ្ជាក់​ផង​ដែរថា កាល​ពី​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៣​ វេលា​ ម៉ោង​១២​រំលង​អធ្រាត្រ​ជន​រង​គ្រោះ​បាន​ចាក​ចេញពី​កន្លែងធ្វើការ​ដើម្បី​រក​ទិញ​ ម្ហូប​ហូប​បាយ​ ហើយ​ពេល​ធ្វើ​ដំណើរ​ឆ្លង​ កាត់​ផ្លូវបំបែក​ជា​៤​ ស្ថិត​នៅ​ក្រុង​បាងកក​ ត្រូវ​រថយន្ដ​ទួ​រី​ស​ប្រភេទ​១២​កៅ​បុក​ បណ្ដាល​ឱ្យ​របួសធ្ងន់​ ។

 

យោងតាម​របាយការណ៍​របស់​​សមត្ថកិច្ច​​បាន​បង្ហាញថា​ ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ ជន​រង​គ្រោះ​ត្រូវ​បាន​ បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​ ប៉ុន្ដែ​ដោយសារ​ រង​របួស​ធ្ងន់ធ្ងរ​ក៏​បាន​ស្លាប់​តែ​ម្ដង​ ។​ សព​ពលករ​ខ្មែរ​រង​គ្រោះ​ថ្នាក់​ចរាចរ​ឈ្មោះ​ ស៊ិ​ន​ រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ សំរិត​ ឃុំ​ឈើទាល​ ស្រុក​សណ្ដាន់​ ខេត្ដ​ កំពង់ធំ​ និង​មាន​ទីលំនៅ​ឃុំ​ព្រៃ​ ស្រុក​ ថ្មគោល​ ខេត្ដបាត់ដំបង​ ៕

d1(21) d3(10)

 

Leave a Reply

(*) Required, Your email will not be published