​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ ​៤ ​នាក់​ រួម​នឹង​វត្ថុតាង​​ននៅ​នឹង​កន្លែង​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ​វង់ល្បែង​អាប៉ោង​មួយកន្លែង​ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចុះបង្ក្រាប កាលពី​ថ្ងៃទី​ ២៧ ខែសីហា ឆ្នាំ ២០១៣ នៅ​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាងខេត្ដ​កណ្ដាល ។ ប្រតិ​ប​ត្ដិ​ការបង្ក្រាប​វង់ល្បែង​ស៊ីសង​ពី​សំណាក់​នគរបាល​ស្រុក​ស្អាង​នេះដែរ បាន​ឃាត់ខ្លួន​ក្រុម​អ្នក​លេង​​ល្បែង​ ៤​ នាក់​ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួចបញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការតាម​នីតិវិធី ។​

​តាម​របាយការណ៍​ពី​មន្ដ្រីនគរបាល​ស្រុក​ស្អាង​បានឱ្យដឹងថា ក្រុម​ញៀន​ល្បែង​ ៤ ​នាក់​ដែល​មានឈ្មោះ​ ទី​១-​ឈ្មោះ សឿង ចាន់ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​, ទី​២-​ឈ្មោះ គុន ទូច ភេទ​ប្រុស អាយុ​៥០ ឆ្នាំ​, ទី​៣-​ឈ្មោះ ទិ​ត សុង ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ និង​ទី​៤-​ឈ្មោះ ស៊ឹម សារឿន ហៅ យ៉ា​ត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ។ អ្នក​ទាំង ៤​មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ។​

​ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​វង់ល្បែង​ស៊ីសង​នេះដែរ​សមត្ថកិច្ច​នគរ​បាល​បាន​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន មេ អាប៉ោង​មួយគ្រា​ប់ សម្ភារ​សម្រាប់​លេង ល្បែង​អាប៉ោង​មួយ​មួយចំនួនទៀត​និង ម៉ូតូ​៣​គ្រឿង​ដែល​ក្រុមអ្នកលេង​ល្បែង​ធ្វើជា​មធ្យោបាយ​ជិះ​ទៅលេង ។​

​លោក​វរសេនីយ៍ត្រី សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បានឱ្យដឹង ថា ដោយ​អនុវត្ដ​តាម​ការណែនាំ និង ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ត្រី អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ កណ្ដាល​នៅវេលា​ម៉ោង​១៥​និង​៣០​នាទី លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ចុះបង្ក្រាប​វង់ល្បែង​ស៊ីសង​ខាងលើ​រហូត​ឈានដល់​ឃាត់ខ្លួន​បាន​អ្នកញៀន​ល្បែង អាប៉ោង​៤​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ តាង​មួយចំនួន ខណៈ​ដែលមាន​ក្រុម​អ្នកញៀន​ល្បែង​ប្រមាណ​៥​ទៅ​៦​នាក់​ទៀត បាន​រត់គេចខ្លួន ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ក្នុង ប្រតិ​ប​ត្ដិ​ការបង្ក្រាប​វង់ល្បែង​ស៊ីសង​នេះ ក៏ដោយ​សារ​មានការ​សហការ​ពី​ប្រជា ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ភូមិ​ក្បាលកោះ កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង​បាន ដឹង​ពី​ទីតាំង​របស់​ក្រុម​អ្នកញៀន​ល្បែង ដែល​បាន​លួចលាក់​លេង​នៅក្នុង​ព្រៃ ក្រោយ​ភូមិ ហើយ​បាន​រាយការណ៍​មក កាន់​សមត្ថកិច្ច​នគរ​បាល ។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣ សមត្ថកិច្ច​នគរបាល​ជំនាញ បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន ក្រុម​អ្នកញៀន​ល្បែង​និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ដ​កណ្ដាល​ចាត់ការ​តាម​នីតិវិធី ៕

grg

 

Leave a Reply

(*) Required, Your email will not be published