លោក ហា ចូ​ហារី ៖ មិនអាច​ទៅរួច​សំរាប់​ការ​តេស្ត​ព្រហ្មចារី​សិ​ស្សិ​វិទ្យាល័យ តែ​ទទួលយកបាន​សម្រាប់​សាលា​សាសនា ឬ​យោធា

, , Leave a comment

ឥណ្ឌូនេស៊ី ៖ ​លោក HA Djauhari អនុប្រធាន​ប្រឹក្សា​នីតិ​ប្ប​ញ្ញ​តិ្ត បាន​ថ្លែងថា ការធ្វើ​តេស្ត​ព្រហ្មចារី នឹង​មិនគួរ​ត្រូវបាន​ធ្វើឡើង​ទេ ទៅលើ​សិស្សស្រី​វិទ្យាល័យ នាពេល​បច្ចុប្បន្ន និង​អនាគត​ទាំងអស់ នៅក្នុង​កោះ​ស៊ូ​ម៉ា​ត្រា ។​ ​លោក Djauhari បាន​បន្តថាៈ “​យើង​មិន​យល់ព្រម​ជាដាច់ខាត ជាមួយ​គំនិត​នេះ ដែល​ផ្តើមចេញពី​នាយកដ្ឋាន​អប់រំ Prabumulih នោះ ។ ខ្ញុំ​សង្ឃឹមថា សភា និង​អាជ្ញាធរ​ក្នុង​តំបន់ នឹងមិន​អនុម័ត​សំណើរ​នេះ ដែល​ត្រូវបាន​រួមបញ្ចូល​ក្នុង​ថវិកា​តំបន់​ឆ្នាំ​២០១៤” ។​

 

​យោងតាម​អនុប្រធាន​ប្រឹក្សា​នីតិ​ប្ប​ញ្ញ​តិ្ត​ដដែល​រូបនេះ បាន​ឲ្យ​ដឹងថា ការបង្ហាញ​ហេតុផល សម្រាប់​សំណើរ​នេះ គឺ​មិន​សម​ហេតុ​សម​ផល​ទាល់តែសោះ ដែល​នាយកដ្ឋាន​អប់រំ​មួយ​នេះ បាន​គិតថា ចលនា​នេះ នឹង​រារាំង​សិស្សស្រី​ទាំងឡាយ ពី​ការ​រួមភេទ​ឥត​ខ្វល់ខ្វាយ ឬ បង្ក​ឲ្យ​ក្លាយខ្លួនជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ខុសច្បាប់​នេះនោះ ។​

 

​គាត់​បាន​និយាយថា នាយកដ្ឋាន​អប់រំ គួរ​បង្កើត​បណ្តា​គោលនយោបាយ សម្រាប់​លើកទឹកចិត្ត​ដល់​សិស្ស ក្នុងការ​អនុវត្ត​ន៍ស​កម្ម​ភាព​សង្គម​ឲ្យ​វិជ្ជមាន​មួយ ជំនួស​ឲ្យ​ការបង្ខំ​ធ្វើតេស្ត​ព្រហ្មចារី​បែបនេះ ។​

 

​គាត់​បាន​ពន្យល់​បន្ថែម​ទៀតថាៈ “​ខ្ញុំ​បានស្នើ​សុំ​ឲ្យ​មន្ទីរអប់រំ ធ្វើការ​ពិចារណា​ឡើងវិញ​នូវ​គម្រោងការណ៍​នេះ ។ ប្រសិនបើ ការធ្វើ​តេស្ត​ត្រូវបានធ្វើ​សម្រាប់​សាលារៀន​សាសនា ឬ ការអប់រំ​យោធា នោះ​បន្ទាប់មក វា​នឹង​អាច​ទទួលយកបាន ។ ទោះជា​យ៉ាងណា វា​មិន​សម​ហេតុ​សម​ផល​តែម្តង សម្រាប់​សាលារៀន​វិទ្យាល័យ​សាធារណៈ​មួយ​នេះ​” ៕​

sexx sexx (1) sexx (2) sexx (3)

 

Leave a Reply

(*) Required, Your email will not be published