រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចេញ ​វិធានការ​ធ្វើតេស្ត​ភាព​បរិសុទ្ធ​សិស្សស្រី​

, , Leave a comment

ឥណ្ឌូនេស៊ី ៖ ​លោក Muhammad Rasyid ប្រធាន​មន្ទីរអប់រំនៅ​ស្រុក South Sumatra នៃ Prabumulih បាន​និយាយថា គាត់​ចង់​ចាប់ផ្តើម​ធ្វើតេស្ត​នេះ​នៅ​ឆ្នាំក្រោយ និង​ស្នើសុំ​ថវិកាមួយផ្នែក​សម្រាប់​ការងារ​នេះ​ផងដែរ ។ ប៉ុន្តែបណ្តា​មន្ត្រី និង​សកម្មជន​ដទៃទៀត បានធ្វើការ​រិះគន់​ចំពោះ​គំរោងការ​នេះ ដោយ​ពួកគេ​បាន​ជជែក​វែកញែក​ថា ការធ្វើ​ហេតុផល​បែបនេះ គឺជា​ការរើសអើង និង​រំលោភ​សិទ្ធិមនុស្ស តែម្តង​ហើយ ។​

 

​នៅតាម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដូចជា Twitter និង Facebook បាន​បញ្ចេញ​នូវ​កំហឹង​យ៉ាង​ខ្លាំងក្លាដោយ​មនុស្ស​មួយចំនួនបាន​លើកឡើងថា ទម្រង់​តេស្ត​បំពារបំពាន​ក្មេង​បែបនេះ អា​ច​ធ្វើ​ឲ្យ​សិស្ស​ដក់​ជាប់​ក្នុង​អារម្មណ៍​ដ៏​គួរ​រំជើបរំជួល​មួយ ។​ ​ចំណែក​ប្រធាន​អប់រំ​ខេត្ត​ម្នាក់ ដែល​គ្រាន់តែ​ប្រាប់​ឈ្មោះ​ខ្លី​ថា Widodo បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ ថា គាត់​នឹង​សូម​ណែនាំ​ថា លោក Rasyid គួរ​បញ្ឈប់​គំរោងការ​របស់គាត់​បែបនេះ​ទៅ ។ លោក​បាន​បន្តថា “​មាន​អ្វីៗ​ដែលមាន​ប្រយោជន៍ និង​មាន​សារសំខាន់​ច្រើន ដែល​ត្រូវការ​ថែរក្សា​រឿងនេះ ជាជាង​ការធ្វើ​តេស្ត​បែបនេះ​នោះ ។ ក្នុងនាម​ជា​សិ​ស្សិ គឺ​ពួកគេ​ត្រូវការ​មានការ​អប់រំ ជាជាង​ត្រូវបាន​គេ​វិនិច្ឆ័យ​បែបនេះ​” ។​

 

​ចំណែក​លោក Aris Merdeka Sirait គណៈកម្មការ​ជាតិ​ការពារ​កុមារ បាន​និយាយថា  គំរោងការ​នេះ​គឺ “​គ្រាន់តែ​ជា​គោលបំណង​ចង់បាន​ប្រជាប្រិយភាព​មួយ​ប៉ុណ្ណោះ​” ។​ ​លោក Sirait បាន​បន្តថា “​ការបាត់បង់​ព្រហ្មចារី គឺ​មិន​គ្រាន់​តែដោយសារ​សកម្មភាព​រួមភេទ​ប៉ុណ្ណោះ​នោះទេ ។ វា​អាច​បណ្តាលមកពី​ការហាត់​កីឡា ឬ បញ្ហា​សុខភាព​ជាច្រើន និង​កក្តា​ដទៃទៀត ។ ដូច្នេះ យើង​សូម​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​ចលនា​ដ៏​ហួសហេតុ​បែបនេះ​” ។​

 

​ទោះជា​យ៉ាងណា លោក Rasyid នៅ​លើកឡើងថា ថ្វីបើ​គំនិត​នេះ នឹង​ទាក់ទាញ​ការរិះគន់​ក៏ពិតមែន ប៉ុន្តែ វា​គឺជា “​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​ការពារ​កុមារ​ជៀស​ផុតពី​ការធ្វើ​ពេស្យាចា និង​ការ​រួមភេទ​ដោយ​សេរី​” ។ យ៉ាងណាមិញ ដើម្បី​ដំណើរការ​ចលនា​នេះ​ទៅបាន នោះ​វា​នឹងត្រូវ​អនុម័ត​ពី​ក្រុមប្រឹក្សា​អ្នកច្បាប់​ថ្នាក់ស្រុក​ផងដែរ ។​ ​ប៉ុន្តែរដ្ឋមន្ត្រីក្រសួង​អប់រំ លោក Mohammad Nuh បាន​ពិពណ៌នា​រឿងនេះ​រ៉ាវ​នេះ​ថា គឺជា​ការរំលោភ​ទៅលើ​គោលការណ៍​ទូទៅ​មួយ ។​

 

​អ្នកស្រី Nurul Arifin សមាជិកសភា​ម្នាក់ មកពី​គណបក្ស Golkar បាន​និយាយថា គំរោងការ​នេះ គឺ​មិន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​, “​រើសអើង និង​រំខាន​យាយី ប្រឆាំងនឹង​ស្ត្រីភេទ​តែម្តង ” ៕​

Indo(1) RAPPI East Java Province

 

Leave a Reply

(*) Required, Your email will not be published